• លោក ហុក សុជីវ័ន ថា នឹង​ព្យាយាម ដើម្បី​​ជួយ​ដល់​ក្រុម​កោះកុងអេហ្វស៊ី
    កីឡាផ្សេងៗ 2 months ago 206 Views

    គ្រូ​បង្វឹក លោក ហុក សុជីវ័ន ​បានអះអាង​ថា លោក​នឹង​ព្យាយាម​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​ជួយ​ដល់​ក្រុម​កោះ​កុង​អេហ្វស៊ី ហើយការលើក​ឡើង​នេះ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​ក្លិប ​នៅឯ​​ជាយ​សមុទ្រ​ ក្នុង​ប្រទេស​កម្ពុជា​មួយនេះ បានសម្រេច​តែងតាំង​ អតីត​គ្រូ​បង្វឹក នៅលីគ​កំពូលកម្ពុជា លោក ហុក សុជីវ័ន ជា​នាយក​បច្ចេក​ទេស នៅ​ក្នុងក្លិប។


    សម្រាប់ការ​ចូល​ទៅ​កាន់តួនាទី ជា នាយក​បច្ចេក​ទេស​នេះ លោក ហុក សុជីវ័ន ​នឹង​អាច​ឈាន​ជើង​ចូល​ប្រលោក​នៅ​ក្នុងពិភព​បាល់ទាត់ សារ​ជា​ថ្មី បន្ទាប់​ពី​លោក​បាន​​ឃ្លាត​ឆ្ងាយ​ពី​ទីលាន​ អស់​រយៈ​ពេល​ជិត​២រដូវ​កាល ពោល​គឺ​ចាប់តាំង​ពី​ក្លិប​វិសាខា បាន​ផ្តាច់​កុងត្រាជា​គ្រូ​បង្គោល ជាមួយ​លោក តាំង​ពី​ដើមឆ្នាំ​២០១៩។
    បើទោះបីជា លោក​បាន​ឃ្លាត​ឆ្ងាយ​ពី​បាល់​ទាត់ អសៈរយៈ​ពេល​ជិត២​ឆ្នាំ​មែន ប៉ុន្តែ​លោក ហុក សុជីវ័ន ដែល​ធ្លាប់មាន​បទពិសោធច្រើន​ទាំង​ការ​ប្រកួត នៅ​លើទីលាន កាល​នៅជា​កីឡាករ និង​ជា​អ្នក​ដឹកនាំ​ក្រុម ក្នុង​នាមជា​គ្រូ​បង្វឹក នោះ បាន​អះអាងថា លោក​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ជួយ​ដល់​ក្រុមកោះកុងអេហ្វស៊ី។
    លោក ហុក សុជីវ័ន បាន​សរសើរបង្ហោះ នៅលើ​ហ្វេសប៊ុក​របស់ខ្លួន អម​ជាមួយ​រូបភាពមួយ​សន្លឹក បញ្ជាប់ពី​ការ​ចងសម្ព័ន្ធ​ជាមួយ​ក្លិប​កោះកុង​អេហ្វស៊ី នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖​«អរគុណចំពោះថ្នាក់ដឹកនាំ នឹងក្រុមគ្រួសារ កោះកុងអេហ្វស៊ី ដែលផ្តល់ទំនុកចិត្តមកលើខ្ញុំ I will try my best for Khos Kong football (ខ្ញុំ​នឹង​ព្យាយាម​ឲ្យអស់ពី​លទ្ធភាព សម្រាប់​​បាល់​ទាត់កោះកុង)»។
    ជុំ​វិញ​ការ​សម្រេច​ចិត្ត​ដើរ​ផ្លូវ​រួមគ្នា​នេះ ថ្នាក់​ដឹកនាំ​ក្លិបកោះកុងអេហ្វស៊ី បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា លោក ហុក សុជីវ័ន នឹង​បន្ត​ចូល​រួម​ជាមួយ​ក្លិប​មួយនេះ​រយៈ​ពេល​យូរ។​លោក សូ សំណាង អគ្គលេខាធិការ​ក្លិបកោះកុងអេហ្វី បាន​និយាយ​ថា៖​ «​លោក ហុក សុជីវ័ន មិនមែន​នៅជាមួយ​យើង​ ត្រឹម​៣​ខែ ឬ​១​ឆ្នាំ​នោះ​ទេ គឺ​អាច​នៅជាមួយ​យើង​រយៈ​ពេល​វែង»៕

  • Loading...
  • Recent Posts