• Banner Banner Banner Banner Banner Banner
  • អតីតខ្សែប្រយុទ្ធ Man City និង Liverpool ចូលរួមជាមួយក្លឹបនៅលីកទី២អ៊ីតាលី
    បាល់ទាត់អន្តរជាតិ 2 years ago 382 Views

    បរទេស៖ អតីតខ្សែប្រយុទ្ធក្រុម Manchester City និង Liverpool កីឡាករ Mario Balotelli បានចុះកុងត្រាជាមួយក្លិប AC Monza នៅលីកលំដាប់ទី២អ៊ីតាលី Serie B រហូតដល់ចប់រដូវកាលនេះ។

    Mario Balotelli joins AC Monza - Associazione Calcio Monza S.p.A.

    កីឡាករអន្តរជាតិអ៊ីតាលីវ័យ ៣០ ឆ្នាំរូបនេះដែលមិនមានក្លឹបសម្រាប់លេងនោះទេក្រោយចាកចេញពីក្រុម Brescia នារដូវក្តៅនេះបើទោះបីជា​បានចំណាយពេលហ្វឹកហាត់ជាមួយក្លិបលីកលំដាប់ទី៤ Serie D របស់បារាំងនៅខែវិច្ឆិកាកន្លងទៅនេះក្តី។ ក្លឹបMonza ក៏មានកីឡាករអតីតខ្សែបម្រើ Kevin Prince-Boateng របស់ក្រុមមាន់ខ្នាយមាស Tottenham ដែល​កំពុងមានវត្តមាននៅទីនោះផងកំពុង ឈរនៅចំណាត់ថ្នាក់លេខ ៩ ក្នុងតារាង។

    Mario Balotelli completes transfer to new club after five months without a  team - Irish Mirror Online

    Balotteliក៏ធ្លាប់លេងឱ្យក្លឹប Inter Milan និង AC Milan ផងដែរ និងធ្លាប់ឈ្នះពានលីកកំពូលទ្វីបអឺរ៉ុប Champions League ពានរង្វាន់ Serie A ចំនួន ៣ និងពាន Coppa Italiaព្រមទាំង Italian Super Cup ជាមួយក្រុម Inter Milan ជាមួយ​កំនត់​ត្រាស៊ុតបញ្ចូលទី២៨ គ្រាប់ក្នុង ៨៦ ប្រកួត។ ជាមួយក្រុមMan.City វិញ រូបគេធ្លាប់ជួយក្លឹលឈ្នះពានPremier League និង FA Cup ដោយរកបាន ៣០ គ្រាប់ក្នុង ៨០ ប្រកួត៕

     

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts