គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានសម្រេចលើកពេលកិច្ចប្រជុំ ជាមួយគណៈកម្មការជំនាញទាំង១៤ និងសហព័ន្ធកីឡាជាតិ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ របស់ខ្លួន ជាផ្លូវការហើយ ហើយនៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទថ្មី នៅឡើយទេ។
ការប្រកាសលើកពេលកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃ CAMSOC ជាមួយគណៈកម្មការជំនាញទាំង១៤ និងសហព័ន្ធកីឡាជាតិនេះ គឺធ្វើឡើងស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យផ្អាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្តុំ រយៈពេល១៥ថ្ងៃ។
ទាំងការសម្រេចលើកពេលប្រកួតកិច្ចប្រជុំរបស់ CAMSOC និងការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានធ្វើឡើង កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ត្រូវបានធ្វើឡើង នៅក្នុងគោលដៅតែមួយ គឺចូលរួមទប់ស្កាត់ការរីករាលដាលជាសមគមន៍នៃជំងឺផ្លូវដង្ហើបកូវីដ១៩ ជាពិសេក្នុងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ដែលកំពុងក្លាយជាហានិភ័យដ៏ធំ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នេះ ជាបន្តបន្ទាប់នោះ៕
Recent Posts
-
Man City សម្លឹងរកការឈ្នះពាន៤ ខណៈ Man Utd ចង់បញ្ចប់កំណត់ត្រាឈ្នះរបស់លោក Tuchel
-
តារាងនៃការប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ ថ្ងៃទី២៦ ដល់ ២៨ ខែកុម្ភៈ ចុងសប្ដាហ៍នេះ
-
បេក្ខភាពដណ្តើមប្រាក់លាន នៅសប្តាហ៍នេះ សុទ្ធតែញញើតកណ្តាប់ដៃ ថៃ រិទ្ធី
-
លោក Leonardo៖ ការពិភាក្សាលើកុងត្រារវាង PSG និង Neymar កំពុងដំណើរការល្អ
-
Man Utd និង Arsenal ដឹកដៃគ្នាទៅវគ្គ១៦ក្រុម ខណៈ Leicester ធ្លាក់ចេញ (មានវីដេអូ)