• បរាជ័យយប់មិញ Liverpool បង្កើតកំនត់ត្រាមិនធ្លាប់មាន៥ឆ្នាំមកនេះ
    បាល់ទាត់អន្តរជាតិ 2 months ago 127 Views

    បរទេស៖ បរាជ័យរបស់ក្រុមហង្សក្រហម Liverpool ក្នុងទឹកដីខ្លួនឯង ទល់នឹងក្រុមភ្ញៀវ Atalanta ក្នុងក្របខ័ណ្ឌ Champions League កាលពីរាត្រី ថ្ងៃពុធនេះគឺជាលើកទី ១ ដែលគ្រូបង្វឹកលោក Jurgen Klopp មានកំនត់​ត្រា​ចាញ់ធ្ងន់ធ្ងរបំផុតជាលើកដំបូងនៅកីឡាដ្ឋាន Anfield។

    Liverpool 0-2 Atalanta - As it happened - Liverpool FC - This Is Anfield

    អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់បានដឹកនាំក្រុមប្រកួតសរុប១៣៧ លើក តែមិនធ្លាប់ដឹក​នាំម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប៦សម័យ​បរាជ័យក្នុងទឹកដីដោយអោយគូបដិបក្សស៊ុតបញ្ចូលទីច្រើនជាង១គ្រាប់នោះទេ។

    Liverpool 0-2 Atalanta: Reds waste chance to book Champions League last-16 spot with loss | Football | Sport | Express.co.uk

    មានន័យថាពេលវេលាចុងក្រោយបំផុតហង្សក្រហមបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរបែបនេះនៅក្នុងទឹកដីខ្លួនឯង គឺ​លើកចុងក្រោយនាខែសីហាឆ្នាំ ២០១៥ នៅពេលដែលអតីតគ្រូបង្វឹកលោក Brendan Rodgers បច្ចុប្បន្ន​កំពុងដឹកនាំ Leicester City ដឹកនាំក្រុមបរាជ័យក្នុងលទ្ធផល៣ទល់និង​០ក្រោមថ្វីជើងក្រុមភ្ញៀញញួរធំ West Ham  នៅក្របខណ្ឌ  Premier League ។ទោះបីជាបរាជ័យក៏ Liverpool នៅតែឈរលើកំពូលតារាងពូល D ដោយមាន២ ពិន្ទុនាំមុខក្រុម Ajax និង Atalanta៕

     

    ប្រភពព័ត៍មាន៖ Goal

  • Loading...
  • Recent Posts