បបាល់ទាត់ធំៗនៅកម្ពុជាចំនួន៥ ព្រមទាំងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សុទ្ធតែបានបង្ហោះសារនៅលើផេចហ្វេសប៊ុករបស់ខ្លួន ដើម្បីចូលរួមរំលែកទុក្ខ និងសម្តែងការសោយស្តាយ ចំពោះការទទួលមរណៈភាពរបស់ លោក Diego Maradona ដែលជាវីរបុរសបាល់ទាត់របស់អាហ្សង់ទីន។
បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំ និងសោកស្តាយ ចំពោះការទទួលមរណៈភាពរបស់វីរបុរសបាល់ទាត់ លោក Diego Maradona នេះ គឺនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្លិបបាល់ទាត់ធំៗនៅកម្ពុជា រួមមាន បឹងកេត ភ្នំពេញក្រោន ណាហ្គាវើល វិសាខា និងក្លិបអង្គរថាយហ្គឺរ សុទ្ធតែបង្ហោះសារ ចូលរួមរំលែកទុក្ខ នៅលើផេចហ្វេសប៊ុករបស់ខ្លួន។
ជាមួយគ្នានេះ ស្ថាប័នបាល់ទាត់ធំៗ នៅលើសកលលោក រួមទាំងកីឡាករ និងអតីតកីឡាករល្បី នៅក្នុងពិភពបាល់ទាត់ សុទ្ធតែបានបង្ហោះសាររំលែកទុក្ខ និងសម្តែងការសោកស្តាយ ចំពោះការស្លាប់របស់ស្តេចបាល់ទាត់លោក Diego Maradona នៅត្រឹមវ័យ៦០ឆ្នាំ ដោយសារជំងឺគាំងបេះដូង៕
Recent Posts
-
តើ បឺត សង្ឃឹម អាចយកឈ្នះ ប៊ុន សុធា ដើម្បីគ្រងខ្សែក្រវាត់ ជាលើកដំបូង ក្នុងអាជីព បានដែរទេ?
-
Man Utd និង Wolves ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធម្នាក់របស់ Juventus
-
Mourinho ចង់នាំយកអតីតកូនសិស្សខ្លួននៅ Man Utd ម្នាក់ទៅកាន់ក្លឹប Hotspur មុនទីផ្សារខែមករាបិទ
-
Barcelona ខឹងនឹងក្លឹប Paris St-Germain ជាខ្លាំងជុំវិញរឿងមួយ
-
តារាងនៃការប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ ថ្ងៃទី២២ ដល់ ២៤ ខែមករា ចុងសប្ដាហ៍នេះ