បរទេស៖ អតីតខ្សែបម្រើក្រុមបិសាចក្រហម និងក្រុមជម្រើសជាតិអង់គ្លេស Owen Hargreaves បានប្រមើលឃើញថាកីឡាករខ្សែបម្រើចំណូលថ្មី Van De Beek កំពុងតែបង្ហាញទម្រង់លេងឥតខ្ចោះកំលុងពេលជួយក្រុម ផ្តួលគូប្រជែងមកពីតួគី Istanbul Basaksehir នៅក្របខណ្ឌ Champions League។
អតីតកីឡាករ Ajax រូបនេះត្រូវបានគ្រូបង្វឹកលោក Solskjaer ផ្តល់ទំនុកចិត្តដាក់អោយលេងនៅខ្សែបម្រើកណ្តាលហើយរូបគេបាន បំពេញតួនាទីបានយ៉ាងល្អប្រកបដោយទំនុកចិត្តខណៈ ក្រុម Man Utd បានបោះ ជំហានឆ្ពោះទៅរកវគ្គ ១៦ ក្រុមបន្តទៀតក្រោយដោយផ្តួលក្រុមភ្ញៀវ ៤-១ លើទឹកដីOld Traffordកាលពីថ្ងៃអង្គារ។
Hargreaves បានប្រាប់ BT Sport ក្រោយចប់ការប្រកួតថា៖ “គាត់ (De Beek) ខិតកាន់តែកៀកដើម្បីបង្ហាញពីសមត្ថភាពល្អបំផុតដូចទៅនិងមិត្តរួមក្រុមជាមួយ Bruno Fernandes, Marcus Rashford និង Daniel James ដែលរួមចំណែកជួយក្រុមរកគ្រាប់បាល់ក្នុងការប្រកួតនេះ ជាមួយការលេងបាល់ដោយមិនអាតា្មនិយមនោះហើយជាគុណសម្បត្តិដ៏ល្អរបស់គាត់”។
Man Utd ត្រូវទៅសួរសុខទុក្ខក្រុមកំពុងឡើងជើងគឺ Southampton ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះនាក្របខណ្ឌលីកកំពូលអង់គ្លេស Premier League៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
តើ បឺត សង្ឃឹម អាចយកឈ្នះ ប៊ុន សុធា ដើម្បីគ្រងខ្សែក្រវាត់ ជាលើកដំបូង ក្នុងអាជីព បានដែរទេ?
-
Man Utd និង Wolves ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធម្នាក់របស់ Juventus
-
Mourinho ចង់នាំយកអតីតកូនសិស្សខ្លួននៅ Man Utd ម្នាក់ទៅកាន់ក្លឹប Hotspur មុនទីផ្សារខែមករាបិទ
-
Barcelona ខឹងនឹងក្លឹប Paris St-Germain ជាខ្លាំងជុំវិញរឿងមួយ
-
តារាងនៃការប្រកួតប្រដាល់ ក្បាច់គុនបុរាណខ្មែរ ថ្ងៃទី២២ ដល់ ២៤ ខែមករា ចុងសប្ដាហ៍នេះ