• Werner សម្លឹងឃើញឪកាសផ្តួល Newcastle​ ដើម្បីតាមស្មើកំណត់ត្រាវីររបុរសក្លឹប
    បាល់ទាត់អន្តរជាតិ 5 days ago 93 Views

    បរទេស៖ Timo Werner នឹងអាចក្លាយជាកីឡាករដំបូងបំផុតក្នុងរយៈពេល ១១ ឆ្នាំដែលអាចរកគ្រាប់បាល់បាន ក្នុង៥ ប្រកួត​​ជាប់ៗសម្រាប់ក្រុមតោខៀវ Chelsea ប្រសិនខ្សែប្រយុទ្ធរូបនេះអាចរកបានគ្រាប់បាល់ក្នុងការ​ប្រកួត​ជាមួយ​​ក្រុមសារិកាព្រៃ Newcastle United នៅចុងសប្តាហ៍នេះបាន។ ​

    Timo Werner happy to snub champions Liverpool for Frank Lampard's Chelsea -  Eurosport

    ជ័យជំនះ៤​ប្រកួតចុង​ក្រោយ​របស់អ្នក​ចាត់​ការ​ទូទៅលោក Frank Lampard បានយកឈ្នះក្រុម Krasnodar, Burnley, Rennes និង Sheffield United ខណៈកីឡាករអន្តជាតិអាឡឺម៉ង់ Werner រូបនេះតែងតែររកគ្រាប់បាល់អោយក្រុមបានគ្រប់ការប្រកួត ។
    អតីតកីឡាករ RB Leipzig និងក្លាយជាអ្នករក​គ្រាប់​បាល់ ៥លើកជាប់ៗ គ្នាដើម្បីតាម​ស្មើ​កំណត់ត្រាវីរបុរស​គឺខ្សែ​ប្រយុទ្ធអន្តរជាតិកូឌីវ័រ Didier Drogba ដែល​ធ្លាប់​ធ្វើបានកាលពីខែវិច្ឆិកាឆ្នាំ ២០០៩ ។មួយវិញ​ទៀត​ Werner និងក្លាយជាកីឡាករអាឡឺម៉ង់ទី ៤ ក្នុងប្រវត្តិសាស្ត្រលីកកំពូលអង់គ្លេស ដែលអាចរកគ្រាប់​បាល់បាន ៣ ប្រកួត​ជាប់ៗគ្នាបន្ទាប់ពីអតីតខ្សែប្រយុទ្ធក្លឹបTottenham លោក Jurgen Klinsmann និង អតីត ខ្សែបម្រើ​Liverpoolលោក Dietmar Hamann ព្រមទាំងខ្សែប្រយុទ្ធស្លាប Leroy Saneអតីតកីឡាករ Man,City ។

    Pace of Werner can trouble Liverpool defence

    ក្រោយចូលរួមជាមួយក្លឹបWernerរកបាន ៨ គ្រាប់គ្រប់ក្របខណ្ឌប្រកួត ប៉ុន្តែកីឡាករវ័យ ២៤ ឆ្នាំរូបនេះ​មាន​ដំណើរផ្លូវដ៏វែងឆ្ងាយទៀតថានិងតាមទាន់រឺបំបែកកំនត់ត្រាវីរបុរសDrogba ដែលធ្លាប់ររកបាន ១៦៤ គ្រាប់​កំលុ​ង​​ពេលប្រកបអាជីពដល់ទៅ២ដងនៅកីឡាដ្ឋាន Stamford Bridge នោះ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts