• Man Utd សង្ឃឹមផ្តួល West Bromដើម្បីគេចពីកំនត់ត្រាអាក្រក់បំផុតមួយ
    បាល់ទាត់អន្តរជាតិ 2 weeks ago 159 Views

    បរទេស៖ ក្រុមបិសាចក្រហម Man United សង្ឃឹមថានិងអាចចៀសវាងការសាងកំនត់ត្រាមិនអាច​ររកគ្រាប់បាល់​ក្នុង​ទឹកដីខ្លួនឯងជាលើកទី៣ ជាប់ៗគ្នា នៅក្នុងការប្រកួត​ក្របខណ្ឌ Premier League នៅ​ពេល​ពួក​គេស្វាគមន៍ក្រុមភ្ញៀវ West Bromwich Albion នារាត្រីថ្ងៃសៅរ៍នេះ។

    Manchester United are about to get something they haven't had since selling  Romelu Lukaku - Tyrone Marshall - Manchester Evening News
    ៣ប្រកួតចុងក្រោយនៅលីកកំពូលអង់គ្លេស Man.Utd ធ្វើមិនបានល្អនោះទេ ក្រោយបានត្រឹមតែស្មើ Chelsea ០ទល់និង០ម្ចាស់ជើងឯកអង់គ្លេស២០សម័យបានបន្ត បរាជ័យចាញ់កាំភ្លើងធំArsenal ជា​លើក​ដំបូងគិតចាប់តាំងពីឆ្នាំ ២០០៦ ។ហើយប្រសិនក្រុមលោក Solskjaer ខកខានរកគ្រាប់បាល់​ក្នុងកា​រប្រកួតនេះពួកគេ និង វិលទៅរក​ប្រវត្តិ​សាស្រ្ត​ច្រំដែលមួយដែលធ្លាប់កើតមានកាលពីចន្លោះខែ មីនា និង ឧសភា កាលពីឆ្នាំ២០០២ ។

    Manchester United vs West Brom predicted line-ups: Team news ahead of  Premier League fixture tonight | The Independent
    ការឈ្នះក្នុងផ្ទះតែមួយលើករបស់ក្រុម Man United នៅរដូវកាលនេះគឺផ្តួល RB Leipzig ក្នុងលទ្ធផល ៥ទល់និង០ នៅក្របខ័ណ្ឌ Champions League ។ប្រសិន Man.Utd មិន អាចផ្តួលWest Brom​ទេ​ពួកគេនិងបន្តបង្កើតកំនត់ត្រាមួយទៀតគឺ មិនដែលឈ្នះសោះក្នុងការប្រកួត ៥ លើកក្នុងទឹកដីនៅ​រដូ​វ​កាលនេះហើយជាព្រឹត្តការណ៏ដែលធ្លាប់បានកើតមាននៅរដូវកាល ១៩៣០-១៩៣១ និង ១៩៧២-១៩៧៣៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts