• Berbatov ប្រាប់លោក Solskjaer ល្អបំផុតគួរដាក់ខ្សែប្រយុទ្ធ៣រូបនេះលេងព្រមគ្នា
    បាល់ទាត់អន្តរជាតិ 4 days ago 7928 Views

    បរទេស៖ អតីតខ្សែប្រយុទ្ធក្លឹបបិសាចក្រហម Man Utd លោក Dimitar Berbatov បានផ្តល់ជាយោបល់យល់ឃើញដល់អ្នកចាត់ការទូទៅលោក Solskjaer ថាគួរដាក់អោយខ្សែប្រយុទ្ធ ៣រូបនេះលេងព្រមគ្នាក្នុងនោះគឺៈ Cavani លេងក្នុងតួនាទីខ្សែប្រយុទ្ធជួរមុខដោយចាប់ដៃគូជាមួយ Martial ហើយ Rashford ជាអ្នក ផ្តល់ការគាំទ្រពីតំបន់បម្រើ-ប្រយុទ្ធ ស្លាប នោះជារឿងល្អបំផុតសម្រាប់ក្រុម។

    Dimitar Berbatov explains why Man Utd must not sack Ole Gunnar Solskjaer  now | Football | Sport | Express.co.uk

    រដូវកាលថ្មីនេះក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យបានជួបនិងស្ថានភាព ព្រមទាំងការដាក់ទម្រង់ លេងមិន ស្ថិតស្ថេរនោះទេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិន័រវេ បានលេងជ្រើសរើសប្រព័ន្ធលេង ជាច្រើនហើយមិនទាន់បាន់ស៊ីសង្វាក់គ្នា និង ពេលខ្លះបានដាក់កីឡាករលេងខុសតួនាទីមួយចំនួន ហើយមកដល់ពេលនេះគឺនៅមិនទាន់ដោះស្រាយជំរើសមួយដែលក្រុមចង់បាននោះដែរ។

    Man Utd news: Berbatov sends message to Solskjaer over Europa League team  selection | Metro News

    សម្រាប់កីឡាករពាក់អាវ៩វ័យ៣៣ឆ្នាំ Cavani រូបនេះបានលេងក្នុងតួនាទីមួយនៅតំបន់ប្រយុទ្ធតែមិនទាន់ប្រាកដប្រជានោះទេ ក្រោយផ្ទេរពីក្រុមPSG ដោយគ្មានតម្លៃខ្លួនមកកាន់ទឹកដី Old Trafford នៅថ្ងៃផុតកំណត់ដើមរដូវកាលនេះ៕

     

    ប្រភពព័ត៍មាន៖ Metro

  • Loading...
  • Recent Posts