• Man Utd ប្រឈមមុខនឹងអវត្តមានខ្សែការពារសំខាន់ម្នាក់នាចុងសប្តាហ៍នេះ
    បាល់ទាត់អន្តរជាតិ 2 weeks ago 1920 Views

    បរទេស៖ ក្រុមបិសាចក្រហម Man United សម្តែងការព្រួយបារម្ភខណៈប្រធានក្រុមកីឡាករ Harry Maguire អាចនឹងខកខានមិនបានជួយក្រុមក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាមួយក្រុមមិនដែលឈ្នះសោះគឺ West Brom ក្រោយពីខ្សែការពារកណ្តាលរូបនេះបានរងរបួសជើង ក្នុងពេលជួយអង់គ្លេសផ្តួលក្រុមអ៊ីស្លង់ សម្រាប់ការប្រកួតពានរង្វាន់ Nation League ក្នុងលទ្ធផល ៤ទល់និង០ ។

    Manchester United sweating over Harry Maguire injury ahead of West Brom clash | Metro News

    អតីតកីឡាករក្រុម Leicester City វ័យ ២៧ ឆ្នាំរូបនេះបានចូលលេងក្នុងការប្រកួតនៅកីឡដ្ឋាន Wembleyលេងអស់រយៈពេល ៩០ នាទីពេញ ខណៈគ្រាប់បាល់ទាំង៤នោះរកបានដោយ កីឡាករDeclan Rice, Mason Mount និង Phil Foden ។

    London , United Kingdom - 12 November 2020; Harry Maguire of England... News Photo - Getty Images

    ប៉ុន្តែយោងគេហទំព័រ ESPN បានចុះផ្សាយថាៈ Maguire បានត្អូញត្អែរពីអការៈរបួសទៅកាន់បុគ្គលិកពេទ្យក្រុមនជម្រើសជាតិអង់គ្លេសដោយរៀបរាប់ពីអការៈជើងរបស់ខ្លួនក្រោយអាជ្ញាកណ្តាលបានផ្លំកញ្ចែបញ្ចប់ការប្រកួតចុងក្រោយ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ និង ត្រៀម ធ្វើការវាយតម្លៃស្ថានភាពរបួសរបស់ខ្សែការពារកំណត់ត្រា ថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ នៅឯជំរុំហ្វឹកហាត់ Carrington នៅថ្ងៃសុក្រនេះ៕

     

    ប្រភពព័ត៍មាន៖ Metro

  • Loading...
  • Recent Posts