• លោក Lampard៖ Premier League ខ្វះសុភវិនិច្ឆ័យក្នុងការរៀបចំកម្មវិធីប្រកួត
    បាល់ទាត់អន្តរជាតិ 5 days ago 173 Views

    បរទេស៖ លោក Frank Lampard អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Chelsea បាន​អំពាវ​នាវ​ឲ្យ​ក្រប​ខ័ណ្ឌ Premier League លុប​ចោលការ​រៀប​ចំ​​កម្មវិធី​ប្រកួត​នា​ពេល​ថ្ងៃ​ត្រង់ នា​ថ្ងៃ​សៅរ៍ ដើម្បីការ​ពារ​សុខុមាល​ភាព​របស់​កីឡាករ ស្រប​ពេល​ដែល​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹ​ង​ការ​ប្រកួត​ដ៏មមាញឹក​។

    ក្រុម​របស់​លោកនឹង​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Newcastle United នៅ​ពេល​​បាយ​ថ្ងៃត្រង់ នា​ថ្ងៃ​សៅរ៍ ហើយ​លោក Lampard កំពុង​តែ​មាន​ការ​ខ្វល់​ខ្វាយ​​ទៅលើ​ការ​ខ្វះ​​ពេល​ត្រៀម​លក្ខខណៈ​ផ្សេង​ៗ សម្រាប់​កីឡាករ​របស់​លោក ដោយ​ភាគ​ច្រើន​នៃ​ពួកគេ​ទើប​តែ​វិល​មក​ពី​បំពេញ​ការ​តព្វ​កិច្ច​អន្តរ​ជាតិ កាលពីថ្ងៃព្រហស្បតិ៍​។ លោក Lampard បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាលពីថ្ងៃព្រហស្បតិ៍​ថា៖ «នេះ​មិនមែន​ជា​កម្មវិធី​ប្រកួត​ដ៏ល្អ​បំផុត​ឡើយ​។ នៅពេល​ដែលអ្នក​មើល​ទៅលើ​កម្មវិធី​ប្រកួត វា​គឺ​ជា​កត្តា​ប្រកប​ដោយ​សុភ​វិនិច្ឆ័យ​​។ នៅម៉ោង១២:៣០ថ្ងៃ​ត្រង់ (ម៉ោង​ក្នុងស្រុក) កោត​តែ​​កម្មវិធី​ប្រកួត​​បែប​ហ្នឹង​កើត​ឡើង​ទៅ​រួច​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «នេះ​មិនមែន​ជា​មធ្យោ​បាយ​ល្អ ក្នុងការ​ឲ្យ​កីឡាករ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League​ ឡើយ​។ អ្នក​ចង់​ឲ្យ​យី​ហោ​ល្បី​ល្បាញ​បំផុត​។

    ខ្ញុំ​ចង់​ឲ្យយើង​លេង​ក្នុងកម្រិត​ដ៏ខ្លាំង​បំផុត​របស់​យើង​ ប៉ុន្តែ នេះ​គឺ​ស្ថាន​ភាព​ដ៏លំបាក​»​។ លោក Lampard ក៏​បាន​ជំ​រុញ​ឲ្យ Premier League ពិចារណា​ឡើង​វិញ​ទៅលើ​ជំ​ហរ​របស់​ខ្លួន​លើ​ការ​កំណត់​​ក្លិប​ឲ្យ​ប្តូរ​កីឡាករ​ត្រឹម​តែ​៣នាក់ ក្នុង​១​ប្រកួត​ផងដែរ​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts