• ក្រោយផ្តួលអ៊ីស្លង់! Roy Keane ថា Foden មានសមត្ថភាពដូចវីរបុរសបិសាចក្រហមរូបនេះ
    បាល់ទាត់អន្តរជាតិ 2 weeks ago 534 Views

    បរទេស៖ លោក Roy Keane បានកោតសរសើរកីឡាករវ័យក្មេងរបស់ក្រុមជម្រើសជាតិអង់គ្លេស Phil Foden បន្ទាប់​ពី​ខ្សែ​បម្រើក្លឹបមេឃខៀវ Man City រូបនេះបង្ហាញទម្រង់លេងយ៉ាងល្អជួយអោយក្រុមជម្រើសជាតិអង់គ្លេសផ្តួល​អ៊ីស្លង់​ក្នុង​​លទ្ធផល ៤ទល់និង០ ក្នុងការប្រកួតNation League កាលពីយប់ថ្ងៃពុធ​។ អតីតខ្សែបម្រើក្រុម​បិសាច​ក្រហម​ Man Utd រូបនេះបានលើកឡើងដោយប្រៀបធៀបថា Foden មានទម្រង់លេងដូចអតីត​មិត្តរួមក្រុម​របស់​ខ្លួន​គឺលោក Paul Scholes ដូច្នេះដែរ ។

    Roy Keane calls for Phil Foden to be drug tested for calling Micah Richards  world class | JOE.co.uk

    ៤គ្រាប់របស់ក្រុមលោក Gareth Southgate រកបានដោយកីឡាករខ្សែបម្រើ-ការពារDeclan Riceរបស់ក្រុម ​West Ham United  និងខ្សែបម្រើតោខៀវChelsea កីឡាករ Mason Mount បានស៊ុតបញ្ចូលទី២គ្រាប់នៅ​តង់ទី១មុនពេល Foden បន្ថែម២គ្រាប់ទៀតនៅតងទី២ជិតបញ្ចប់ការប្រកយតដើម្បីអោយក្រុម អ៊ីស្លង់ដែលនៅ​សល់គ្នាតែ ១០ នាក់អោយលែង​តបតរួចនាកីឡាដ្ឋាន Wembley ចក្រភពអង់គ្លេស៕

     

    ប្រភពព័ត៍មាន៖ Metro

  • Loading...
  • Recent Posts