• សង្វៀនប្រដាល់ឯកជន នឹងបើកការប្រកួតវិញ ក្រោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ
    ប្រដាល់ក្នុងស្រុក 1 week ago 45 Views

    ​ការ​ប្រកួតប្រដាល់ នៅតាម​សង្វៀន​ឯក​ជន ដែល​មានការ​ផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍​ ចាប់​ពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃ​អាទិត្យ នោះ នឹង​ចាប់​ដំណើរ​ការ​ប្រកួត​វិញ បន្ទាប់​ពី​បាន​ផ្អាក​​ត្រឹម​១​សប្តាហ៍ ដើម្បី​ចូល​រួមទប់​ស្កាត់ ការ​រីករាល់​នៃ​ជំងឺកូវីដ១៩ ដែល​បានរក​ឃើញ​ករណី​ឆ្លង​ជាថ្មី កាលពី​ថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

    ជាមួយ​គ្នា​នេះ សកម្ម​ភាព​​ហាត់ប្រាណ លេង​កីឡា និងការ​ចេញ-ចូល​បរិវេណ​នៃ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​វិញ ក៏​ត្រូវបាន​បើក​ឲ្យដំណើរ​ការ​វិញ​ផងដែរ។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងអប់រំ យុវជន និង​កីឡា ចុះថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និងឯក​ជន នៅរាជធានី​ភ្នំពេញ​ និងទី​រួម​ខេត្ត​កណ្តាល ព្រម​ទាំង​ការ​​​ហាត់ប្រាណ និង​លេង​កីឡា នៅ​ក្នុង​បរិវេណ​នៃ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

    បើ​ទោះ​បីជា សេចក្តី​ជូនដំណឹង​នេះ ទើប​តែ​ត្រូវបាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ក្រោយ​ទទួល​បាន​ភ្លើង​ខៀវពីលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ កាល​ពី​យប់​ថ្ងៃ​ពុធ ប៉ុន្តែ​គ្រប់​​សង្វៀន​ស្ថានីយទូរទស្សន៍​ឯក​ជន រួម​មាន​សង្វៀន​បាយ័ន​ CNC ប៉ុស្តិ៍​លេខ​៥ PNN ​និង​​សង្វៀន​ថោន ​ព្រម​ទាំង​សង្វៀន​ឯក​ភ្នំ ​នៅ​ខេត្ត​បាត់​ដំបង​ ​បាន​ធ្វើ​ការ​ផ្គូផ្គូ​ង​កីឡាករ​រួច​រាល់​តាំង​ពី​ដើម​សប្តាហ៍​មុន និង​បាន​កំណត់ពេលវេលា​ប្រកួត មុន​ពេល​ក្រសួងអប់រំ ចេញ​សេចក្តី​ជូនដំណឹង​ទៅ​ទៀត។

    ជាមួយ​គ្នា​នេះ មន្រ្តីរបស់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ក៏​បាន​រៀបចំកាល​វិភាគ និងការ​ផ្គូផ្គង​កីឡាករ សម្រាប់ប្រកួត នៅ​ចុងសប្តាហ៍នេះ ទៅតាម​បញ្ជី​ឈ្មោះដែល​ម្ចាស់​សង្វៀន បាន​ផ្តល់ ​រួចរាល់​អស់​​ហើយ​ផងដែរ ដោយនៅ​សប្តាហ៍​នេះ​ សង្វៀន​បាយ័ន មាន​៦​កម្ម​វិធី ​សង្វៀន CNC មាន​៥​កម្ម​វិធី ខណៈ​សង្វៀន PNN ថោន ប៉ុស្តិ៍​លេខ​៥ និង​សង្វៀន​ឯក​ភ្នំ មាន​១​កម្ម​វិធី​ដូ​ចគ្នា គឺ​សរុប​មាន​១៥​កម្ម​វិធី៕

  • Loading...
  • Recent Posts