• Messi កោតសរសើរទម្រង់លេងរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន
    បាល់ទាត់អន្តរជាតិ 2 weeks ago 86 Views

    បរទេស៖ Lionel Messi បានកោតសរសើរទម្រង់លេងរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនក្រោយពីពួកគេបាន ផ្តួលក្រុមគូប្រជែងគឺម្ចាស់ផ្ទះប៉េរូក្នុងលទ្ធផល២ទល់និង០ សម្រាប់ការប្រកួតពានរង្វាន់ World Cup ២០២២សម្រាប់ តំបន់អាមេរិកឡាទីន កាលពីថ្ងៃទី១៨ វិច្ឆិកា ២០២០នេះ។ការលើកឡើងរបស់ប្រធានក្រុមវ័យ៣៣ឆ្នាំរូបនេះ ក្រោយពីពួកគេមិនបានបង្ហាញទម្រង់លេងតាមការចង់បានក្រោយពីបានត្រឹមស្មើប៉ារ៉ាហ្គាយកាលពី៥ថ្ងៃមុន។

    Lionel Messi happy with Argentina's win over Peru - Barca Blaugranes

    ២គ្រាប់របស់កីឡាករខ្សែប្រយុទ្ធ Nicolas Gonzalez លេងអោយក្លឹប Stuttgart និង កីឡាករ Lautaro Matinez លេងអោយក្រុមInter Milan នៅនាទីទី១៧ និង ២៨ បានជួយអោយក្រុមគ្រូបង្វឹកលោក Lionel Scaloni ទទួលបានជ័យជម្នះជាលើកទី ៣ ក្នុងការប្រកួតជម្រុះ World Cup ២០២២ ចំនួន ៤ លើកចុងក្រោយ។ មានន័យថាក្រុមពពកសអាហ្សង់ទីនបានបង្កើនកំណត់ត្រាមិនទាន់ស្គាល់ចាញ់របស់ពួកគេដល់ទៅ ១១ ប្រកួតនិងជាការឈ្នះវគ្គជម្រះជាលើកទី៣ជាប់គ្នាហើយនោះគឺជាអ្វីដែលពួកគេមិនធ្លាប់ធ្វើបានចាប់តាំងពីឆ្នាំ ២០០០កន្លងមក។

    Lionel Messi, Lautaro, Nicolas Gonzalez start for Argentina | Mundo  Albiceleste

    សម្រាប់ការបង្ហាញខ្លួនលើកទី១៤២នេះម្ចាស់ពានបាល់មាស៦សម័យ Messi បានតាមស្មើកំនត់ត្រាបង្ហាញ ខ្លួន អោយក្រុមជម្រើសជាតិស្មើនិងអតីតខ្សែការពារCafu របស់ប្រទេសប្រេស៊ីលនិងឈរនៅចំណាត់ថ្នាក់ទី ៥ក្នុង នាមកីឡាករដែលបង្ហាញខ្លួនបានច្រើនបំផុត៕

     

    ប្រភព័ត៍មាន៖ Goal

  • Loading...
  • Recent Posts