• Kepa ត្រៀមធ្វើរឿងសំខាន់២ចំនុចដើម្បីស្រោចស្រង់អាជីពឡើងវិញ
    បាល់ទាត់អន្តរជាតិ 5 days ago 946 Views

    បរទេស៖ Kepa Arrizabalaga បានត្រៀមលក្ខណៈរួចរាល់គឺ:ទី១គឺលេងក្នុងលក្ខណ្ឌខ្ចីជើង និង ទី២:ព្រមទាំងកាត់បន្ថយ​ប្រាក់ឈ្នួលបច្ចុប្បន្នដែលមានតម្លៃប្រមាណ ១៥០,០០០ ផោនក្នុងមួយសប្តាហ៍ក្នុងគោលបំណង​ស្រោច​ស្រង់អាជីពជាអ្នកចាំទីរបស់ខ្លួនដែលកំពុងតែដុនដាបឡើងវិញ។យោងគេហទំព័រ The Sun បានចុះផ្សាយថាៈ Kepa ខ្លួនឯងដឹងច្បាស់ថាត្រូវតែស្វែងរកក្លឹបថ្មីនៅខែមករាប្រសិនជាចង់មានអនាគតជាមួយក្រុមជម្រើសជាតិ ខណៈ កន្លងមកក្រុមប្រចៀវខ្មៅ Valencia ធ្លាប់បានដាក់សំណើរខ្ចីជើងរូបគេនាពេលកន្លងមក។

    Kepa Arrizabalaga to Seek Chelsea Exit to Save Euro 2020 Dream

    គួររំលឹកថាកីឡាករអន្តរជាតិអេស្បាញវ័យ ២៦ ឆ្នាំរូបនេះបានតស៊ូក្នុងការបង្ហាញទម្រង់លេង រយៈពេលពីរឆ្នាំ នៅឯកីឡាដ្ឋាន Stamford Bridge មុនពេល Edouard Mendy បានដណ្តើមតំណែងរូបគេជាអ្នកចាំ​ទី​ជម្រើស​ដំបូងទៅនោះ នៅក្នុងលំដាប់ដ៏គួរឱ្យកត់សម្គាល់។

    Kepa can come good at Chelsea, says former Blues keeper | teamtalk.com

    មិនត្រឹមតែកម្រិតលេងនៅក្លឹបបាល់ទាត់អាជីពនោះទេដែលរងផលប៉ះពាល់សម្រាប់ Kepa តែនៅក្នុង​ការ​បង្ហាញខ្លួនអោយជម្រើសជាតិកីឡាករដែលមានកំនត់ត្រាថ្លៃបំផុតក្នុងនាមអ្នកចាំទីរូបនេះបានត្រឹមជាប់ជម្រើសទី៣របស់ក្រុមគោជល់អេស្បាញពោលគឺបន្ទាប់ពីអ្នកចាំទីដៃទី២កីឡាករ Unai Simon កីឡាករវ័យ២៣ឆ្នាំ​ដែល​​​កំពុង​លេងអោយក្លឹប Bilbao និងអ្នកចាំទីជម្រើសដំបូង David de Gea របស់ក្រុម Man Utd៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts