• Salah និង Elneny តេស្តឃើញវិជ្ជមានលើវីរុសកូវីដ-១៩ ម្តងទៀត
    បាល់ទាត់អន្តរជាតិ 5 days ago 87 Views

    បរទេស៖ ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិប Liverpool និងខ្សែបម្រើ Mohamed Elneny របស់ក្លិប Arsenal បានទទួលលទ្ធផលតេស្តជាវិជ្ជមានម្តងទៀតទៅលើវីរុសកូរ៉ូណា។ នេះបើយោងទៅតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប កាលពីថ្ងៃពុធ។

    Salah ធ្លាប់បានតេស្តឃើញជាវិជ្ជមានទៅលើវីរុសកូរ៉ូណា កាលពីថ្ងៃសុក្រ សប្តាហ៍មុន ពោលគឺមុនមួយថ្ងៃនៃការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ Africa Cup of Nations របស់ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ជាមួហនឹងក្រុមជម្រើសជាតិតូហ្គោ ស្របពេលដែល Elneny បានតេស្តឃើញលទ្ធផលវិជ្ជមានក្នុងរយៈពេល៣ថ្ងៃក្រោយមក។ Salah ដែលជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ តាមរយៈការរកបាន៨គ្រាប់នោះ នឹងអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌលីក ជាមួយនឹងក្រុម Leicester City នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

    រូបគេក៏ប្រហែលជាអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ Liverpool ពេលប៉ះជាមួយនឹងក្រុម Atalanta នៅថ្ងៃពុធសប្តាហ៍ក្រោយមកផងដែរ ស្របពេលដែល Elneny ត្រូវបានរំពឹងទុកថា នឹងអវត្តមានក្នុងការប្រកួងរបស់ Arsenal លើទឹកដីក្រុម Leeds United កាលពីថ្ងៃអាទិត្យ និងការប្រកួតក្របខ័ណ្ឌ Europa League លើទឹកដីក្រុម Molde នាថ្ងៃទី២៦ ខែវិច្ឆិកា៕

    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts