• ការប្រកួតបាល់ទាត់ទាំង៤ព្រឹត្តិការណ៍ ត្រូវបានប្រកាសឲ្យផ្អាក ជាបណ្តោះអាសន្ត
    កីឡាផ្សេងៗ 2 weeks ago 47 Views

    ការ​​ប្រកួតបាល់ទាត់ទាំង៤​ព្រឹត្តិការណ៍ ដែល​កំពុង​ដំណើរ​ការ​ប្រកួត​ទៅតាមកម្ម​វិធី​រៀងៗ​​ខ្លួន​នោះ ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ប្រកាស​ឲ្យ​ផ្អាក​ទាំង​អស់ ជា​បណ្តោះ​អាសន្ន ដើម្បីចូល​រួមបង្ការ និង​​ទប់ស្កាត់ ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ដែល​ទើប​តែ​ផ្ទុះ​ឡើង​វិញ នា​ពេល​បច្ចុប្បន្ន។

    ព្រឹត្តិការណ៍​បាល់​ទាត់ទាំង​៤ ដែល​ត្រូវបាន​សហព័ន្ធ​ ប្រកាស​ឲ្យ​ផ្អាក​ការ​ប្រកួត​នោះ រួមមាន​ការ​ប្រកួត​ជម្រើស​ជើង​ឯក​ជាតិ​លីគ​២ ការ​ប្រកួត​ជម្រើសជើង​ឯកបាល់​ទាត់នារី ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ក្នុងសាល Tiger Futsal Cup និងការ​ប្រកួតជម្រើសជើង​ឯក​យុវជន​អាយុ​ក្រោម​១៥ឆ្នាំ និង​អាយុ​ក្រោម​១៨​ឆ្នាំ ប្រចាំ​ឆ្នាំ​២០២០។

    ការសម្រេច​ឲ្យ​ផ្អាក​ការ​ប្រកួតបាល់​ទាត់​ទាំង​៤​ព្រឹត្តិការណ៍​នេះ ត្រូវបានសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា គឺធ្វើ​ទៅ​តាមលិខិត​លេខ​៦៣ អយក/សជណ ចុះ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ស្តី​ពី​ការ​ផ្អាក​ការ​លេង​កីឡា ឬ​ហាត់​ប្រាណ​គ្រប់ប្រភេទ ដែល​មានការ​ប្រមូល​ផ្តុំ និង​ផ្អាក​ការចេញ-ចូល​ក្នុង​បរិវេណ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក ជា​បណ្តោះ​អាសន្ន ព្រមទាំង​ជំណារ​ឯក​ភាពឯក​របស់ប្រធានសហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា លោក សៅ សុខា ចុះ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២០៕

  • Loading...
  • Recent Posts