• ច្រវាទូក រំលេចនូវទង់ជាតិកម្ពុជា ត្រូវបានប្រគល់ជូនអត្តពលិកចំនួន៣០នាក់
    កីឡាផ្សេងៗ 2 weeks ago 46 Views

    ច្រវាទូក ដែលផលិត​នៅ​ប្រទេស​ជាតិ ហើយ​មាន​រំលេច​ដោយ​ទង់ជាតិ​កម្ពុជា ដោយ​ស្រង់​ស្អាត​នោះ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​អត្តពលិកកីឡា​​ទូកកានូ និង​រ៉ូអ៊ីង​កម្ពុជា ​ចំនួន​៣០​នាក់ នៅ​មាត់​ទន្លេ​ក្រុងតាខ្មែរ កាល​ពី​ព្រឹក​ថ្ងៃអង្គារ​នេះ  សម្រាប់ទុក​​​ហ្វឹក​ហាត់ និង​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ។

    ច្រវា​ទូក​ទាំង​៣០ដើម​នេះ ជា​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​លោកឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង ដែល​​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូកកានូ និង​រ៉ូអ៊ីង​កម្ពុជា ហើយ​លោក​ ឧត្ដមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ដែល​ជាទីប្រឹក្សា​ និង​ជាអ្នក​យក​ច្រវា ទៅប្រគល់​ជូន​ដល់​ក្រុមអត្តពលិក បាន​ប្រាប់ថា ច្រវាទូក​នេះ មាន​តម្លៃ​ថ្លៃ គឺ​១​ដើម​ជាង​២០០ដុល្លារ​ឯណោះ។

    លោក ជា ប៊ុនហេង ដែល​ជា​អគ្គលេខាធិការ ​​សហព័ន្ធ​កីឡា​ទូកកានូ និង​រ៉ូអ៊ីង​កម្ពុជា ផង​នោះ បញ្ជាក់​ថា៖​«ច្រវា​ ដែល​រំលេច​នូវ​ទង់​ជាតិ​កម្ពុជា​ទាំង​នេះ ​សុទ្ធ​តែ​មាន​គុណ​ភាព​ស្តង់ដារ​អន្តរជាតិ ​អាច​យក​ទៅ​ប្រើ​ប្រាស់ពេល​​ប្រកួតនៅ​​លើ​ឆាក​អន្តរជាតិ​បាន ហើយ​ច្រវា​មួយ ​មាន​តម្លៃ​ជាង​២០០​ដុល្លារ​អាមេរិក ដោយ​​នាំចូល​ពី​ប្រទេស​ចិន»។

    នៅ​ក្នុង​ការ​សំណេះ​សំណាល​ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​ ទាំង​៣០​រូប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ លោក ជា ប៊ុនហេង បាន​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​កូន​ក្រុម​ទាំង​អស់ ព្រោះ​ពួកគេ​បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ជា​រៀងរាល់។

    ជាមួយ​គ្នា​នោះ អគ្គ​លេខាធិការ​រូប​នេះ ​បាន​ផ្ដាំផ្ញើ​ដល់​អត្តពលិក​​កីឡាទូក​កានូ និង​រ៉ូអ៊ីង​កម្ពុជា ​ទាំង​អស់​ ត្រូវ​ថែ​រក្សា​ច្រវា​ទាំង​នេះ​ ឲ្យ​បាន​ល្អ ​ដើម្បី​ទុក​ចូល​រួម​ការ​ប្រកួត​នានា ​ដោយ​ត្រូវ​ដាក់​ឈ្មោះ​ចំណាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ មិន​តែ​ប៉ុណ្ណោះ នៅ​ឆ្នាំ២០២៣​ គឺ​​ពេលកម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ ការ​ប្រកួត​​ស៊ីហ្គេម នោះ សហព័ន្ធ​ ក៏​គ្រោង​បន្ថែម​ច្រវា​ស្តង់ដារ​បែប​នេះ​ ឲ្យ​កាន់​តែ​ច្រើន៕

  • Loading...
  • Recent Posts