• លោកឧបនាយករដ្ឋមន្រ្តី ស ខេង ថា ប៉េតង់ បានរួមចំណែកលើកកម្ពស់ និងកិត្យានុភាពរបស់កម្ពុជា
    កីឡាផ្សេងៗ 2 weeks ago 51 Views

    ​ លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ស ខេង បាន​លើក​ឡើង​ថា ប៉េតង់ ជា​​ប្រភេទ​កីឡា​​មួយ ដែល​បាន​រួមចំណែក​លើក​កម្ពស់ និង​កិត្យានុភាព​របស់ប្រទេស​កម្ពុជា នៅ​​លើ​ឆាក​អន្តរជាតិ តាម​រយៈការ​ឈ្នះ​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​ ជា​ច្រើន​របស់​អត្តពលិកលើ​ប្រភេទ​នេះ។

    ការ​លើក​ឡើង​របស់​ស្ថានិកកំពូល​នៃ​ប្រភេទ​​កីឡាប៉េតង់ លោក ស ខេង គឺ​ត្រូវបាន​ធ្វើ​ឡើង នៅ​ពេល​លោក​បានចូល​រួម នៅ​ក្នុងពិធីបិទ​ការ​ប្រកួត​កីឡា​ប៉េតង់ ពាន​រង្វាន់ ​«​គរុ​គុណ​» លើក​ទី​១ ឆ្នាំ​២០២០ កាល​ពី​ថ្ងៃអាទិត្យ ហើយ​ក៏ជា​ពេល​ដែល​លោក​បាន​ឭ​ច្បាស់ពី​​ភាព​ខ្លាំងផ្តាច់​គេ នៃ​ប្រភេទ​កីឡា​​ប៉េតង់ ដែល​បញ្ជាក់​ដោយ​លោក សុខ សប្បាយណា អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ផងដែរ។

    លោកឧបនាយករដ្ឋមន្រ្តី ស ខេង បាន​ថ្លែង នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ថា៖ «ឯក​ឧត្តម សុខ សប្បាយណា បាន​បញ្ជាក់​ថា នៅ​ក្នុង​​ប្រភេទ​កីឡា​ទាំង​អស់​របស់​កម្ពុជា គឺ​​កីឡាប៉េតង់ ដណ្តើម​ពាន​ ឬជា​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ច្រើន​ជាង​គេ ដែល​​បាន​ធ្វើ​ឲ្យ​គេ​ទទួល​ស្គាល់ និង​កោតសរសើរ​ដល់​​កម្ពុជា​យើង ដូច្នេះ​កីឡា​ប៉េតង់ ជា​ផ្នែក​មួយ ដែល​បាន​រួមចំណែក​ក្នុងការ​លើកកម្ពស់ និង​កិត្យានុភាព​របស់​កម្ពុជា​យើង​»។

    ជាមួយ​គ្នា​នេះ​​លោក ស ខេង ក៏​បាន​វាយ​តម្លៃ​ខ្ពស់ ទៅដល់​ការ​ខិតខំ​ប្រឹង​ប្រែង រៀបចម​ឲ្យមានការ​​កីឡា​ប៉េតង់ ពាន​រង្វាន់ ​«​គរុ​គុណ​» នេះ​ផងដែរ ខណៈ​ព្រឹត្តិការណ៍នេះ ​ធ្វើ​ឡើង​ ដើម្បី​តបស្នង និង​ដឹង​គុណ​ដល់ដល់​ស្ថាបនិកឆ្នើមៗ ពិសេស​អតីត​ប្រធាន​សហព័ន្ធ លោក សុខ អាន និង​លោក ស ខេង នេះតែ​ម្តង ដែល​ជាប្រធានកិត្តិយស ដោយ​លោកទាំង២ បាន​​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ ធនធាន​ផ្ទាល់ខ្លួន​ ក្នុងការ​​រួម​ជួយជ្រោម​ជ្រែង​​អភិវឌ្ឍ​កីឡា​ប៉េតង់ ឲ្យ​មាន​ភាពល្បីល្បាញ​ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ របស់​មក​ដល់បច្ចុប្បន្ន​។

    លោក ស ខេង ដែល​ជា​ឪពុកបង្កើត ​របស់ប្រធានសហព័ន្ធ​កីឡាប៊ូល និងប៉េតង់​កម្ពុជា នាពេល​បច្ចុប្បន្ន គឺ លោក ស សុខា នោះ បាន​ថ្លែងបែប​នេះ​​ថា៖ «​នេះជា​ការ​ប្រកួតមួយ ដ៏មានសារៈសំខាន់ ដោយមិនត្រឹមតែ​បាន​រំឭក​ដល់​អ្នក​ផ្តួច​ផ្តើម​នោះ​ទេ ប៉ុន្តែ​ក៏បាន​​ផ្តល់ឱកាស​ ឲ្យ​អត្តពលិក​របស់​យើង បាន​​ហ្វឹក​ហាត់ និង​ប្រកួត​គ្នា ដើម្បី​ពង្រឹង​សមត្ថ​ភាព សម្រាប់​ត្រៀម​ការ​ប្រកួតនានា នៅ​ពេល​ខាង​មុខ ពិសេស​ការ​​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​»។

    គួរបញ្ជាក់ថា ការ​ប្រកួត​កីឡា​ប៉េតង់ ពាន​រង្វាន់ ​«​គរុ​គុណ​» លើក​ទី​១ ឆ្នាំ​២០២០ មាន​​អត្តពលិក​ចូល​រួម​ចំនួន​​៣៩៨នាក់ មកពី​៥៨​ក្លិបសមាគម ហើយ​តាម​រយៈ​ការ​ប្រកួត​​​៣ថ្ងៃ​​នេះ ក្រុម​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី ​បាន​ឈ្នះ​ពាន ទាំង​ការ​ប្រកួត​៣ទល់៣នាក់​នារី, ​៣ទល់៣​នាក់​បុរស និង​ប្រកួតU15នារី រីឯ​ក្រុមអ..ក​ខេត្តស្វាយរៀង បាន​លើក​ពាន ការ​ប្រកួត​៣ទល់​៣នាក់​វ័យចាស់ ប៉ុន្តែប្រកួត U15បុរស បាន​ទៅ​កីឡាករ​មក​ពី​សមាគម​ខេត្តកណ្តាល ហើយ​ប្រកួត​ U18 (២ទល់​២នាក់) នារី លេខ​១ បាន​ទៅ​ក្រុម​ក្រសួងមហាផ្ទៃ៕

     

  • Loading...
  • Recent Posts