• ពានរង្វាន់ប៉េតង់ថ្មីមួយ នឹងបើកការប្រកួត នៅថ្ងៃសុក្រ ដើម្បីរំឭកដល់គុណស្ថាបនិក
    កីឡាផ្សេងៗ 3 weeks ago 44 Views

    ការ​ប្រកួត​កីឡា​ប៉េតង់ពាន​រង្វាន់ «គរុគុណ» នឹង​​ត្រូវ​បើក​ការ​ប្រកួត​ជា​ផ្លូវការ និង​ជា​លើក​ដំបូង នៅ​ថ្ងៃសុក្រ​នេះ ហើយ​ពាន​រង្វាន់​ថ្មី​មួយនេះ ត្រូវបាន​រៀបចំ​ឡើយ ដើម្បី​តបស្នង និង​រំឭក​គុណ​ដល់ស្ថាបនិកឆ្នើមៗ ជំនាន់មុន ពិសេស​សម្តេច​ក្រឡា​ហោម ស ខេង ជា​ប្រធាន​កិត្តិយស និង​សម្តេច​វិបុល​បញ្ញា សុខ អាន ជាប្រធានសហព័ន្ធមុន ដែលលោក​ទាំង២ ​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ ទ្រព​ធន់ផ្ទាល់​ខ្លួន ​ពេលវេលាដ៏​មាន​តម្លៃ និង​ខិតខំ​ប្រឹង​ប្រែង​ដឹកនាំ​កីឡា​ប៊ូល និងប៉េតង់ រហូត​ទទួល​បាន​​ភាពល្បីល្បាញ​ ទាំងនៅ​​ថ្នាក់​ជាតិ និងលើឆាក​​អន្តរជាតិ​។

    ពាន​រង្វាន់ «គរុគុណ» នេះ​ ត្រូវបានផ្តួច​ផ្តើមឲ្យ​មាន​ឡើង​ពី​សំណាក់​ក្រុមគ្រួសារ​របស់​​លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ស ខេង ដែល​មាន​លោក ស សុខា ជា​កូន​ប្រុស និង​ជា​ប្រធានសហព័ន្ធ​កីឡាប៊ូល និង​ប៉េតង់កម្ពុជា និង​ក្រុមគ្រួសារ​របស់​សម្តេចវិបុល​បញ្ញា សុខ អាន ដែល​មាន​លោក សុខ សប្បាយណា ជា​ក្មួយ និង​ជា​អគ្គ​លេខា​ធិការ​សហព័ន្ធ នា​ពេល​បច្ចុប្បន្ន។

    ពាក់ព័ន្ធ​នឹង​ការដាក់​ឈ្មោះ ​«​គរុ​គុណ​» នេះ ​លោក ស សុខា បាន​បកស្រាយ​ នៅ​ក្នុងសន្និសីទ​កាសែត កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​គរុ មានន័យថា ភាព​ធំធេង យូរអង្វែង​។ ពាក្យ​ធំធេង គឺ​ការលះបង់​របស់​លោកធំ​ធេង​ណាស់​ សម្រាប់​សហព័ន្ធ ហើយ​​អ្វី​ក៏ដោយ ខ្ញុំ​គិតថា បើ​គ្មាន​ការលះបង់ គ្មាន​ឆន្ទៈ​ទេ គឺ​មិនអាច​ទៅរួច​នោះទេ​ក្នុង​ការងារ​រួម​។ ចំណែក​ពាក្យ​គុណ គឺ​សេចក្តីចម្រើន ធម៌​ល្អ ក៏ដូចជា​ការទទួលខុសត្រូវ ហើយ​ជាពិសេស​ធំ​បំផុត គឺ​ពាក្យ​តម​ស្នង​ដែល​មិនអាច​កាត់ថ្លៃ​បាន​»​។​

  • Loading...
  • Recent Posts