• Tottenham ត្រៀមកុងត្រាថ្មីជាមួយនឹងលក្ខខណ្ឌពិសេសមួយឲ្យ Son
    បាល់ទាត់អន្តរជាតិ 4 weeks ago 279 Views

    បរទេស៖ ប្រភពពីគេហទំព័រ Football Insider បានចុះផ្សាយថាក្រុមTottenhamដែលមានមូលដ្ឋាននៅ ទីក្រុងឡុងដ៍កំពុងព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ​ Heung Ming Son ជាមួយនឹងប្រាក់បៀរវត្សប្រចាំឆ្នាំ មានចំនួនដល់ទៅ ១១.៥ លានអឺរ៉ូក្នុងមួយរដូវកាល។

    Son Heung-min deserves bumper Spurs deal, says Mourinho - France 24

    ប្រភពខាងលើបន្តថាក្រុមរហស្សនាមមាន់ខ្នាយមាសមានបំណងរក្សាទុកខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ អោយបន្តលេងជាមួយក្លឹប រហូតដល់ឆ្នាំ ២០២៥។ មានន័យថាអតីតកីឡាករក្រុម Bayer Leverkusen រូបនេះត្រៀមទទួលកិច្ចសន្យាថ្មីមានសុពលភាពជាមួយក្លឹបរហូតដល់រូបគេឈានចូលវ័យ ៣៣ ឆ្នាំឯណោះស្របពេលកិច្ចសន្យាចាស់អស់សុពល ភាបនៅឆ្នាំ២០២៣ខាងមុខនេះ។

    Heung-min Son and Harry Kane combine again as Tottenham beat Burnley -  Eurosport

    Son នៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់ ក្លឹប Tottenham Hotspur ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលរដូវកាលថ្មីគិតត្រឹមសប្តាហ៏ទី៦នេះរូបគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីដល់ទៅ៨គ្រាប់ និងជាកីឡាករដែលកំពុងនាំមុខគេក្រោយផ្តួល Burnley កាលពីយប់មិញ និងបង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ចូលទី២គ្រាប់ផងដែរ៕

     

    ប្រភពព័ត៍មាន៖ Besoccer

  • Loading...
  • Recent Posts