• Man United សម្លឹងរកការប្រើការមានប្រៀបលើទឹកដីខ្លួនឯង ពេលប៉ះ Leipzig
    បាល់ទាត់អន្តរជាតិ 4 weeks ago 708 Views

    បរទេស៖ លោក Ole Gunnar Solskjaer បាន​បញ្ឈប់​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​នៅក្នុងក្រុម Manchester United ប៉ុន្តែ គ្រូបង្វឹក​រូបនេះ ត្រូវ​តែ​​ស្វែង​រក​រូបមន្ត​ឈ្នះ​នៅលើ​ទឹកដីខ្លួន​ឯង​ត្រឡប់​មក​វិញ ខណៈ​ដែល​លោក​ត្រៀម​រៀប​ចំ​ឲ្យក្រុម​របស់​លោក​ប្រកួត​ជាមួយនឹងក្រុម RB Leipzig ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ​។

    ការ​រង​បរា​ជ័យ​យ៉ាង​អា​ម៉ាស​របស់​ក្រុម Man United ក្រោមស្នា​ដៃក្រុម Tottenham កាលពី​ដើម​ខែ​តុលា បាន​ធ្វើ​ឲ្យ​ក្លិប​នេះ​ធ្លាក់​ចូល​ក្នុង​វិបត្តិ ខណៈ​ដែល​លោក Solskjaer សញ្ជាតិ​ន័រ​វែស បានប្រើប្រាស់​ខ្សែ​ការ​ពារ​ដល់​ទៅ​៦នាក់​។ អារម្មណ៍​នៃ​ការ​ភ័យ​ស្លន់​ស្លោ បាន​​កត់​បន្ថយ ក្រោយពី​ពួកគេ​បាន​យកឈ្នះ​លើក្រុម​ Newcastle ក្នុងលទ្ធ​ផល​ ៤-១ មុន​នឹង​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​រំភើប​ក្នុងលទ្ធផល ២-១ លើ​ក្រុម​ Paris Saint-Germain ក្នុង​ការ​ប្រកួត​បើកឆាក​នៃក្រប​ខ័ណ្ឌ Champions League របស់ Man United​។ ប៉ុន្តែ ក្រុម​បិសាចក្រហម បាន​ទទួល​​ត្រឹម​លទ្ធផល​ស្មើ ០-០ ជាមួយនឹងក្រុម Chelsea នា​កីឡដ្ឋាន​ Old Trafford កាលពីចុងសប្តាហ៍​ថ្មី​ៗនេះ ដែលនាំ​ឲ្យ​ពួកគេ​មិនស្គាល់ឈ្នះ​សោះ​ពីការប្រកួតក្រប​ខ័ណ្ឌ Premier League លើ​ទឹកដីខ្លួន​ឯង​នៅ​រាត្រីនេះ​។

    ​ដោយឡែកលោក Julian Nagelsmann គ្រូបង្វឹក​នៃក្រុម Leipzig ជឿជាក់​ថា ក្រុម​របស់​លោក​ដែល​បាន​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាលពីរដូវ​កាល​មុន អាច​យកឈ្នះ​នៅ​កីឡដ្ឋាន Old Trafford បាន បើ​ទោះ​បី​លោក​បាន​ទទួលស្គាល់ថា ក្រុម Man United វិល​ទៅ​រក​ភាពខ្លាំងវិញ ក្រោយពី​ជួប​លទ្ធផល​ដ៏ខក​ចិត្ត​នៅ​ដើម​រដូវ​កាល​នេះ​ក៏ដោយ​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts