• Ronaldo នៅតែមានលទ្ធផលវិជ្ជមាន នៅមុនពេលប៉ះ Barcelona
    បាល់ទាត់អន្តរជាតិ 4 weeks ago 93 Views

    បរទេស៖ ខ្សែ​ប្រយុទ្ធ  Cristiano Ronaldo បាន​ទទួល​លទ្ធផល​វិជ្ជ​មាន​ម្តង​ទៀត​ទៅលើ​វីរុស​កូរ៉ូ​ណា នៅ​ល្ងាចថ្ងៃ​មុន​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League របស់​ក្រុម Juventus ជាមួយនឹង​ក្រុម Barcelona របស់ Lionel Messi​។

    នេះ​បើយោង​ទៅតាមបណ្តាញ​សារ​ព័ត៌​មាន​នានា នៅ​ក្នុង​ប្រទេស​អ៊ី​តាលី និង​ព័រ​ទុយ​ហ្គាល់​។ ទូរ​ទស្សន៍​ព័រ​ទុយ​ហ្គាល់ TVI បាន​ចេញ​ផ្សាយ​ថា Ronaldo បាន​ទទួល​លទ្ធ​ផល​តេស្ត​ទៅលើ​ជំ​ងឺ​កូវីដ-១៩ម្តង​ទៀត ក្រោយពីការ​ធ្វើ​តេស្ត​មួយ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយក្លិប Juventus។ ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​រូបនេះ បច្ចុប្បន្នកំពុង​តែ​រង់​ចាំ​លទ្ធផល​ពីការ​តេស្ត​របស់ UEFA ហើយ​ប្រសិន​បើ​វិជ្ជ​មាន រូប​គេ​នឹង​មិន​ចូល​លេងក្នុង​ការ​ប្រកួត​ពូល G នៅ​ទីក្រុង Turin នា​រាត្រីនេះ​ឡើយ​។ Ronaldo បាន​ទទួល​លទ្ធ​ផល​តេស្ត​ជា​លើក​ដំបូង​ទៅលើ​កូវីដ-១៩ កាល​ពី​២​សប្តាហ៍​មុន ក្នុង​ពេលលេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​ព័រ​ទុយ​ហ្គាល់ និង​បាន​ផ្តាច់​ខ្លួននៅ​ដាច់​ដោយ​ឡែកពី​គេ ចាប់​តាំង​ពី​វិល​ទៅកាន់​ប្រទេស​អ៊ី​តាលី​វិញ​។

    បើ​យោង​ទៅ​តាម TV1 ម្ចាស់​ពាន​បាល់​មាស Ballon d’Or ៥​សម័យកាល​រូបនេះ បាន​ទទួល​​លទ្ធផល​តេស្ត​ជាវិជ្ជ​មាន​ចំនួន​១៨​លើក​។ បើ​យោង​ទៅ​តាម​ច្បាប់​របស់ UEFA ខ្សែ​ប្រយុទ្ធ Ronaldo ចាំបាច់​ត្រូវ​តែ​ទទួល​លទ្ធផល​​អវិជ្ជ​មាន រយៈ​ពេល​២៤​ម៉ោង នៅមុន​ពេល​ការ​ប្រកួត ដើម្បី​មាន​សិទ្ធិ​ចូលលេង​។ លោក Andrea Pirlo ដែល​ជា​គ្រូបង្វឹក បានប្រាប់​សន្និ​សីទ​សារព័ត៌​មាន​មួយ​កាលពីថ្ងៃ​អង្គារ​ថា៖ «Ronaldo ទទួល​ការ​តេស្ត​ដូច​កីឡាករ​ផ្សេង​ដែរ នៅ​ល្ងាច​នេះ ហើយ​យើង​នឹ​ង​ទទួលបាន​លទ្ធផល​ជាក់ស្តែង​»​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts