• Liverpool និង Bayern ឈ្នះដូចគ្នា ខណៈ Real បានត្រឹមស្មើ
    បាល់ទាត់អន្តរជាតិ 4 weeks ago 337 Views

    បរទេស៖ ក្រុមម្ចាស់ការ​ពារ​តំណែង​ជើង​ឯក Bayern Munich បាន​បន្ត​ការ​ចាប់​ផ្តើម​យ៉ាល្អ​ឥត​ខ្ចោះ​របស់​ខ្លួនក្នុង​ការ​​ការ​ពាន​ក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​អង្គារ ខណៈ​ដែលក្រុម Real Madrid បាន​ត្រូវ​ការ​គ្រាប់​បាល់​នៅ​​ចុង​ម៉ោង​របស់ Casemiro ដើម្បី​ទទួល​​បាន​លទ្ធ​ផល​ស្មើ ០-០ នៅ​លើ​ទឹកដីក្រុម Borussia Moenchengladbach​។

    Liverpool និង Manchester City ក៏​រក​បាន​៦ពិន្ទុ​ពីការ​ប្រកួត​ទាំង​២លើក​ដំបូង​របស់​ខ្លួន​ផងដែរ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​នា​រដូវ​កាល​នេះ ក្រោយពីក្រុម Bayern បាន​ត្រូវ​ការ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​​កីឡាករ Joshua Kimmich ដើម្បី​ទទួល​ជ័យ​ជម្នះក្នុងលទ្ធ​ផល ២-១ នៅ​​លើ​ទឹកដីក្រុម Lokomotiv Moscow ក្នុង​ការ​ប្រកួត​ពូល A​។ ក្នុងការ​ប្រកួត​ក្នុង​ពូល​ដូចគ្នា​នេះ ក្រុម Atletico Madrid បាន​វាយ​បក​តាម​ពីក្រោយ​ដើម្បី​ផ្តួលក្រុម Salzburg ក្នុងលទ្ធ​ផល ៣-២ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Joao Felix ជា​​អ្នក​រក​គ្រាប់​បាល់​ឈ្នះ​​។

    Kimmich បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន DAZN ថា៖ «យើង​ត្រូវ​តែ​ខិត​ខំព្យា​យាម​យ៉ាង​ខ្លាំង​ដើម្បី​ដណ្តើម​បាន​ជ័យ​ជម្នះ​នេះ​»​។ ក្រុម Liverpool និង Man City សុទ្ធ​សឹង​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ក្រុម Midtjylland ក្នុង​លទ្ធផល ២-០ និង​លើក្រុម Marseille ៣-០ រៀង​ៗខ្លួន​៕

     

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts