• ខេម ចាន់ រំពឹងបានឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ ក្រោយផ្តួល យីប ឌុក ដូចការរំពឹងទុក
    ប្រដាល់ក្នុងស្រុក 1 month ago 60 Views

    ម្ចាស់មេដាយ​សំរឹទ្ធ​ស៊ីហ្គេម ឆ្នាំ​២០១៩ ខេម ចាន់ ​បាន​បង្ហាញការ​ជឿជាក់ថា រូបគេ នឹងអាច​ឆ្លងផុត​ការ​ប្រកួតជម្រុះតាមពូល ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​៥៤​គីឡូក្រាម នៅ​លើ​សង្វៀន PNN បន្ទាប់ពី​រូបគេ បាន​ប្រើ​ពេល​ត្រឹម​២​ទឹក ក្នុងការ​ផ្តួល យីប ឌុក សម្រាប់​ការ​ប្រកួត​លើក​ទី​២​នោះ។

    ​​បើទោះបីជា​ជើងខ្លាំង​ជំនាន់​ថ្មី យីប ឌុក បាន​យក​ឈ្នះ​រៀមច្បង ម៉ន ភារម្យ ហើយ ខេម ចាន់ បានចាញ់​ពិន្ទុ ពេជ្រ ប៊ុនសិដ្ឋ សម្រាប់​ការ​ប្រកួត​បើក​ឆាក ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ជម្រុះ​លើក​ទី២ ប្រចាំពូល​B កាល​ពី​ថ្ងៃអាទិត្យ កន្លងមកនេះ ខេម ចាន់ បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ យីប ឌុក យ៉ាងខ្លាំង និង​បាន​ម៉ាត់ និង​បុក​ជង្គង់​បណ្តាល​ឲ្យ យីប ឌុក នៅ​ចុងទឹកទី​២។

    នៅ​ក្រោយការ​រក​ឃើញ​ជ័យជម្នះ​ដោយមិនសូវ​លំបាក​នេះ ខេម ចាន់ បាន​និយាយ​ថា៖​«ការ​ផ្តួល​ឲ្យ យីប ឌុក សន្លប់ សម្រាប់ការ​ប្រកួត​លើក​នេះ គឺវា​ស្រប​ទៅនឹង​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​ទុក ព្រោះការ​វាយ​ចេញ​របស់ យីប ឌុក រាងអង្វើលៗជាងខ្ញុំ គឺ​ខ្ញុំ​ចេញ​បាន​លឿន​ជាង និងធន់ជាង»។

    បន្ថែម​ទៅ​លើការ​​ដណ្តើម​បាន​៣ពិន្ទុ លើក​នេះ ខេម ចាន់ មានការ​ជឿជាក់ថា រូប​គេ នឹង​អាច​បន្ត​យក​ឈ្នះ​លើ ម៉ន ភារម្យ សម្រាប់​ការ​ប្រកួត​លើក​ទី​៣​ចុង​ក្រោយ ដើម្បីបាន​ឡើង​ទៅ​កាន់ការ​ប្រកួតវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយគេ​បាន​បង្ហើប​ថា ករណី​សន្លប់​ក៏​អាច​នឹងកើតមានផងដែរ បើ​សិនជា​មានការ​ភ្លាំង​ភ្លាត់។

    សិស្ស​គណ​ក្លិបបញ្ជាកាដ្ឋាន​ទ័ពពិសេស ខេម ចាន់ បាន​និយាយ​ថា៖​«សម្រាប់ការ​ជួប ម៉ន ភារម្យ ខ្ញុំ​នៅមិនទាន់ដឹង​ថា វា​ទៅជា​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​បើ​សិនជា​ការ​ប្រកួត​នោះ មានការ​ភ្លាំង​ភ្លាត់ អាច​នឹង​មានការសន្លប់។ ខ្ញុំ​មើល​ឃើញ​គាត់​ល្អ អ៊ីចឹង​ហើយ​ខ្ញុំនឹង​ប្រឹង​ប្រែងហ្វឹក​ហាត់ និងប្រកួត​ឲ្យអស់​ពី​សមត្ថ​ភាព ដណ្តើម​យក​៣ពិន្ទុ​ឲ្យបាន ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ត»។

    សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះដែរ​ កីឡាករ​ជើង​ខ្លាំង​ ពេជ្រ ប៊ុនសិដ្ឋ បាន​បន្តយក​ឈ្នះ​លើ ម៉ន ភារម្យ ដោយពិន្ទុ​ដាច់ ហើយការ​បន្តដណ្តើម​បាន​៣ពិន្ទុនេះ បាន​ជួយ​ឲ្យ ពេជ្រ ប៊ុនសិដ្ឋ បាន​ឡើង​ទៅ​កាន់ការ​ប្រកួតវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ​ ជាមួយការនៅ​សល់​១​ប្រកួតទៀត ជាមួយ យីប ឌុក៕

  • Loading...
  • Recent Posts