• Juventus បញ្ជាក់ពីការខាតបង់ហិរញ្ញវត្តុដ៏ច្រើនក្រោយវិបត្តិកូវីត-១៩
    បាល់ទាត់អន្តរជាតិ 8 months ago 333 Views

    បរទេស៖ ក្រុមជើងឯកលីគកំពូលអ៊ីតាលីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានខាតបង់ទឹកប្រាក់៨៩,៧លានអឺរ៉ូ ស្មើនឹង១០៥លានដុល្លារកាលពីរដូវកាលចាស់គិតត្រឹមថ្ងៃទី៣០ខែមិថុនាសម្រាប់រដូវកាល២០១៩-២០២០។

    ប្រធានក្លឹបលោក Andrea Agnelli ដែលបានធ្វើជាប្រធាននៃកិច្ចប្រជុំម្ចាស់ភាគហ៊ុន​របស់ក្លឹប​ដែល​មាន​មូលដ្ឋាននៅទីក្រុងទូរីនបានប្រកាសតាមរយៈសន្និសីទវីដេអូថាមូលហេតុសំខាន់នៃការខាតបង់ផ្នែកហិរញ្ញវត្តុនេះគឺបណ្តាលមកពីការរីករាលដាលនៃមេរោគកូវីត-១៩។​ គួរបញ្ចាក់ថាការខាតបង់​របស់ម្ចាស់​ជើង​ឯក Serie A ៩សម័យកាលគឺមានចំនួនច្រើនជាងឆ្នាំ២០១៩ ដែលមានត្រឹមតែ៣៩,៩លានអឺរ៉ូ​ប៉ុណ្ណោះ ​ធៀបទៅនិងរដូវកាលចាស់២០១៨-២០១៩។

    Juventus ក៏បានប្រកាសអំពីការរៀបចំរចនាសម្ព័ន្ធថ្មីដោយតែងតាំងលោក Federico Cherubini ជា​នាយកផ្នែកបាល់ទាត់ថ្មីដោយទទួលខុសត្រូវផ្ទាល់សម្រាប់ក្រុមជម្រើសទីមួយ៕

  • Loading...
  • Recent Posts