• ខ្សែបម្រើអ៊ីតាលី Chiesa ចូលរួមជាមួយនឹងក្លិប Juventus ក្នុងតម្លៃខ្លួន៦០លានអឺរ៉ូ
    បាល់ទាត់អន្តរជាតិ 8 months ago 375 Views

    បរទេស៖ ក្លិប​សេះ​បង្កង់ Juventus បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​អ៊ី​តាលី Federico Chiesa ពី​ក្លិប Fiorentina ក្នុង​ការផ្ទេរ​មួយ​ដែលមាន​តម្លៃ​ខ្លួន​ដល់​ទៅ​៦០​លាន​អឺ​រ៉ូ (ស្មើ​នឹង​៧១​លាន​ដុល្លារ​​អាមេរិក)​។

    នេះ​បើយោង​ទៅ​តាមការ​ប្រកាស​របស់ក្រុម​​ម្ចាស់​ជើង​ឯក​អ៊ី​តាលីមួយនេះ កាលពីថ្ងៃ​ចន្ទ ពោល​គឺ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅមុន​ពេលបិទ​ទីផ្សារ​ដោះដូរ​កីឡាករ​។ Juventus បាន​ប្រកាស​ថា Chiesa បានចុះ​ហត្ថលេខា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើ​២​ឆ្នាំ​សិន ដែលមាន​តម្លៃ​ខ្លួន​១០​លាន​អឺ​រ៉ូ ក្រោយ​ពី​ពួក​គេ​នឹង​ទិញ​យក​​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ ​សម្រាប់​តម្លៃ​ខ្លួន​៤០​លាន​​អឺ​រ៉ូ​ទៀត ដែល​អាច​នឹង​កើន​​ឡើង​ដោយ​ផ្អែក​ទៅលើ​សមិទ្ធ​ផល​ផ្សេង​ៗ​នៅ​ត្រឹម​ចុង​រដូវ​កាល​ឆ្នាំ​២០២១-២០២២​។ ក្លិប​សេះបង្កង់​មួយនេះ បាន​បន្ថែម​ថា តម្លៃ​ខ្លួន​នេះ​​អាច​នឹង​កើន​ឡើង​១៩​លាន​អឺ​រ៉ូ​ទៀត ដោយ​ផ្អែក​ទៅលើ​សមិទ្ធ​ផល​ជាក់​ស្តែង​ក្នុង​កីឡាករ​កំពុង​តែ​ជាប់​កិច្ច​សន្យា​ឲ្យ​ក្លិប​​។

    Soccer Football – Serie A – Inter Milan v Fiorentina – San Siro, Milan, Italy – September 26, 2020. Fiorentina’s Federico Chiesa celebrates scoring their third goal REUTERS/Daniele Mascolo

    ការ​ផ្ទេរ​នេះ ត្រូវ​បាន​ប្រកាស​​ឡើង​ដោយ​ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A កាលពីថ្ងៃច​ន្ទ នៅ​មុន​ពេល​ក្លិប​សាម៉ី​ទាំង​សង​ខាង បាន​ចេញ​សេចក្តីប្រកាស ដែល​នៅ​ពេលនោះ​បូក​រួម​ទាំង​ការ​ផ្ទេរ​ផ្សេង​ទៀត​​ផងដែរ​។ Chiesa ត្រូវ​បាន​ចាត់​ទុក​ថា ជា​តារាឆ្នើម​កំពុង​តែ​រះ​នៅ​អ៊ី​តាលី ក្រោយ​ពី​រក​បាន​គ្រាប់​បាល់​១១​គ្រាប់ និង​ជួយ​​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​៧​គ្រាប់​ផ្សេង​ទៀតក្នុង​ការ​បង្ហាញខ្លួន​៣៧​លើក​សម្រាប់ក្លិប Fiorentina៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts