• Dortmund ស្គាល់រសជាតិបរាជ័យលើកដំបូងនៅរដូវកាលថ្មី (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 1 month ago 243 Views

    បរទេស៖ ក្រុមម្ចាស់ជើងឯករង Bundesliga Borussia Dortmund បានរង​នូវការ​​បរាជ័យក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga ទី២ ដ៏គួរឱ្យភ្ញាក់ផ្អើលបន្ទាប់ពីបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ  Augsburg នៅចំពោះមុ​ខ​អ្នក​គាំទ្រ​ប្រមាណ ៦០០០ នាក់។

    Borussia Dortmund (@BlackYellow) | Twitter

    ទោះបីជាមានឪកាសគ្រប់គ្រងបាល់ត្រឹមតែ២០ភាគរយប៉ុន្តែ Augsburg នៅតែមាន ឪកាស រកបានគ្រាប់បាល់ជ័យជំនះ២គ្រាប់បន្ទាប់ពីខ្សែការពារអន្តរជាតិអាឡឺម៉ង់ Felix Uduokhai មានឪកាសរកគ្រាប់​បាល់តែត​បញ្ចូលទី​នាំមុខសម្រាប់ Ausgburg និងជាគ្រាប់បាល់ដំបូងរបស់គាត់តាំងពីឆ្នាំ ២០១៧ ដោយ​ការលើកបាល់ពិន័យ Free-kick របស់មិត្តរួមក្រុមគឺខ្សែប​ម្រើស្លាប Daniel Caligiuri នៅនាទីទី ៤០ មុន បញ្ចប់ ការប្រកួតតង់ទី១។

    Uninspired Borussia Dortmund handed 2-0 defeat by Augsburg

    កីឡាករអន្តរជាតិអាឡឺម៉ង់ Caligiuri ខ្លួនឯងបានបន្តរកបានគ្រាប់បាល់ទី ២ នៅនាទីទី៥៥ ក្រោយការ​បញ្ជូន​បាល់របស់ Florian Niederlechner ខណៈ​​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិន័រវេ Erling Braut Haaland ស្ទើរ​តែ​រកបានគ្រាប់បាល់ ពីការបញ្ជូនរបស់ Jadon Sancho ប៉ុន្តែ​ការស៊ុតត្រូវបានជួយ​សង្គ្រោះដោយ​អ្នកចាំ​ទី Rafal Gikiewicz៕

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts