• Suarez ឆ្លើយតបក្រោយ Messi ប្រតិកម្មការពាររូបគេពេលចេញទៅ At Madrid
    បាល់ទាត់អន្តរជាតិ 1 month ago 436 Views

    បរទេស៖ កាលពីថ្ងៃសុក្រ Luis Suarez និយាយថាគាត់មានមោទនភាពបន្ទាប់ពីត្រូវអតីត​មិត្តរួមក្រុមនិងជា​ប្រធាន​​​ក្រុម Barcelona កីឡាករ Lionel Messi សម្តែង​មតិ​រិះ​គន់ក្លឹប និង ការពាររូបគេ បន្ទាប់ពីខ្សែ​ប្រយុទ្ធ​រូបនេះសម្រេចចិត្តចាកចេញពីទឹកដី Camp Nou  ទៅកាន់គូប្រជែង La Liga គឺក្រុម Atletico Madrid

    Suarez proud after Messi slammed his Barcelona exit to Atletico Madrid |  Goal.com

    Suarez កីឡាករមានកំនត់ត្រារកបានគ្រាប់បាល់ច្រើនបំផុតទី៣ក្នុងប្រវត្តិសាស្រ្ត​របស់ក្លឹប​វ័យ ៣៣ ឆ្នាំ បានចូលរួមជាមួយក្រុមលោក Diego Simeone  ក្នុងតម្លៃ ៦ លានផោនក្នុងសប្តាហ៍នេះ បន្ទាប់ពី ចំណាយពេល ៦ រដូវកាលជាមួយក្លឹបយក្សកាតាឡាន់ ក្រោយផ្ទេរពី Liverpool។ ទោះយ៉ាងណាខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ ដែលបានឈ្នះពានរង្វាន់ចំនួន ១៣ ជាមួយក្លិប Barca បានប្រាប់ថា: ខ្ញុំមានអារម្មណ៏រំភើប ដែលអាចបន្សល់ទុកនូវកេរ្តិ៍ដំណែលជាច្រើន ។ពេល​នេះ​ខ្ញុំបាន​បន្ត​ដំណើរទៅមុខដើម្បីចូលរួមជាមួយក្លឹបដ៏ធំក្នុងការប្រកួតប្រជែងនិងជម្រុញទឹក ចិត្តថ្មីមួយទៀត។

    Suarez joins Atletico: How much does forward have left to give?

    ទោះបីរដូវកាលចាស់ស៊ុតបញ្ចូលទីបាន ២១ គ្រាប់គ្រប់ក្របខណ្ឌប្រកួតចំនួន ៣៦ដងកាលពី រដូវ​កាលចាស់  ប៉ុន្តែគ្រូបង្វឹកថ្ម លោក Ronald Koeman បានបញ្ជាក់ប្រាប់ថារូបគេមិនមាន ឈ្មោះក្នុង​បញ្ជី​​ប្រើប្រាស់សម្រាប់ក្លឹបនៅរដូវកាលថ្មីនេះទេ៕

     

    ប្រភពព័ត៍មាន៖ Goal

  • Loading...
  • Recent Posts