• មិនគួរឲ្យជឿ! Man Utd វាយបកយកឈ្នះ Brighton នៅនាទីទី១០០ (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 1 month ago 377 Views

    បរទេស៖ ការស៊ុតបាល់ប៉េណាល់ទីក្នុងម៉ោងបន្ថែមជិតបញ្ចប់ការប្រកួតរបស់ខ្សែបម្រើ Bruno Fernandes  បាន​ជួយឲ្យក្រុម Man United ទទួលជ័យជម្នះលើម្ចាស់ផ្ទះ Brighton បន្តាប់ពីក្រុមទាំងពីរ ទទួល បាន​លទ្ធផលស្មើគ្នា ២ទល់និង២ នៅឯកីឡដ្ឋាន Amex កាលពីយប់ថ្ងៃសោរ៏ម្សិលមិញនេះ។

    Manchester United score a late penalty to beat Brighton - News Moto

    ក្រុមទាំងពីរស្ទើរតែរកបាន១ពិន្ទុរៀងខ្លួនទៅហើយបន្ទាប់ពីក្រុមទាំងពីររកគ្រាប់បាល់ស៊ុតបញ្ចូលទីស្មើគ្នា ក្នុងលទ្ធផល២ទល់និង២។ ប៉ុន្តែក្រោយពីការត្រួតពិនិត្យដោយប្រព័ន្ធ  VAR បន្ទាប់ពីការ​លើ​បាល់​ជ្រុងរបស់ ​Fernandes បាល់បានប៉ះដៃរបស់ខ្សែប្រយុទ្ធ Neal Maupay បានធ្វើអោយអាជ្ញា​កណ្តាល​លោក Chris Kavanagh ផ្តលបាល់ពិន័យនេះដល់ក្រុម ​Man Utd ហើយខ្សែ​បម្រើបម្រើ​អន្តរ​ជាតិ​​ព័រ​ទុយ​ហ្គាល់​រូបនេជាអ្នកនាំសំណាងដល់ក្រុមបិសាចក្រហមក្នុងការប្រកួតនៅសប្តាហ៏ទី២នេះ៕

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts