• Gary Neville នៅតែទទួចអោយ Man Utd ធ្វើរឿងមួយនេះជាជាងចំណាយពេលលើ Sancho
    បាល់ទាត់អន្តរជាតិ 9 months ago 1045 Views

    បរទេស៖ លោក Gary Neville បានក្រើនរំលឹកដល់ក្រុមបិសាចក្រហម Manchester United ថាពួកគេចាំបាច់​ត្រូវនាំ យកខ្សែការពារកណ្តាលថ្មីមួយនាពេលនេះ ហើយសំខាន់ជាងការព្យាយាមចុះហត្ថលេខានាំ​យក​ខ្សែប​ម្រើ-ស្លាប Jadon Sancho បន្ទាប់ពីពួកគេរងបរាជ័យក្នុងទឹកដីខ្លួនឯងការ ប្រកួតបើកឆាក​ក្របខណ្ឌ  Premier League របស់ពួកគេកាលពីយប់ថ្ងៃសៅរ៏ក្រោយបរាជ័យចាញ់​ក្រុមស្ទាំងខៀវ​៣ទល់​​និង១នៅកីឡាដ្ឋាន Old Trafford។

    Gary Neville sends Jadon Sancho transfer message to Man Utd after Crystal  Palace loss | Football | Sport | Express.co.uk

    អតីតប្រធានក្រុមបិសាចក្រហមនិងជាខ្សែការពាស្តាំក្រុមតោកំណាចអង់គ្លេស បច្ចុប្បន្នជាអ្នកវិភាគកីឡា​ប្រចាំទូរទស្សន៏ Sky Sport រូបនេះបាននិយាយថា:ក្រុមបច្ចុប្បន្នគ្មានឱកាសប្រជែងពាន Premier League ជាមួយវត្តមានរបស់ខ្សែការពារ២រូបដូចជាៈ Harry Maguire និង Victor Lindelof នោះ​ឡើយ។

    Gary Neville gives damning verdict on Premier League in COVID-19 crisis

    យើងត្រូវការខ្សែការពារដែលរឹងមាំហើយ ចល័តនិងបំលាស់ទីប្រើប្រាស់ល្បឿនបានលឿន និង​ រារាំងគូប្រកួតបានល្អបំផុតមួយទល់ និងមួយ មិនមែនពឹងផ្អែកលើការប្រើប្រាស់ពួកគេ​ទាំងពីរព្រម​គ្នា​នោះទេ។ រដូវកាលចាស់ Man Utd ធ្វើបានល្អគួរសមបន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅលីគកំពូលអ​ង់​គ្លេស បន្ទាប់ពីមិនដែលចាញ់១៤លើកតែបញ្ចប់រដូវកាលមិនបាន ឈ្នះពានអ្វីសោះ​ផ​ង​ដែរ៕

     

    ប្រភពព័ត៍មាន៖ GOAL

  • Loading...
  • Recent Posts