• Banner Banner Banner Banner Banner Banner
  • Fulham ខ្ចីជើងអតីតអ្នកចាំទីដៃទី១ពីក្លឹប PSG មួយរដូវកាល ជាមួយលក្ខខណ្ឌទិញដាច់
    បាល់ទាត់អន្តរជាតិ 1 year ago 295 Views

    បរទេស៖ ក្រុមទើបនិងវិលត្រលប់មកពីក្របខណ្ឌលីកលំដាប់ទី២គឺ Fulham បានចុះហត្ថលេខាលើអ្នកចាំទី​អន្តរជាតិ​បារាំង Alphonse Areola ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Paris St-Germain។ Areola កីឡាករវ័យ ២៧ ឆ្នាំដែលមានដើមកំណើតជាកូនកាត់បារាំង-ហ្វីលីពីនទើប​តែវិល​ត្រលប់​ពី​លក្ខណ្ឌ​ខ្ចីជើងដូចគ្នាពីក្លឹបអធិរាជស Real Madrid កាលពីរដូវកាលមុនដោយបង្ហាញខ្លួនបាន ៩ ប្រកួត​សម្រាប់ពួកគេរួមទាំងការប្រកួតក្របខ័ណ្ឌ Champions League ចំនួន ២ លើកផងដែរ។

    Fulham Football Club (@FulhamFC) | Twitter

    ក្រោយផ្ទេរដោយជោគជ័យមកកាន់ទឹកដី Craven Cottage អ្នកចាំទីរូបនេះបានប្រាប់យ៉ាងដូច្នេះថាៈ ខ្ញុំពិត​ជារីករាយណាស់ដែលអ្វីៗបានជោគជ័យដូចការគ្រោងទុក។ គ្រូបង្វឹក Scott Parker បានទូរស័ព្ទ​មក​ខ្ញុំហើយបាននិយាយថាគាត់ពិតជាចង់បានខ្ញុំធ្វើអោយខ្ញុំមានអារម្មណ៏រីករាយ។  ក្លឹប Fulham គឺជា​ក្លឹបប្រវត្តិសាស្រ្តមួយនៅទីក្រុងឡុងហើយខ្ញុំបានស្វែងយល់ និង ដឹងអ្វីៗជាច្រើនពីកីឡដ្ឋាននេះ ។

    Premier League | Transfer Market: Official: Fulham sign Areola on loan | MARCA in English990 × 557

    Areola ចូលលេងបាន ៣ ដងសម្រាប់ក្រុមមាន់គកបារាំងហើយ ជាសមាជិកដែលមិនបានប្រើប្រាស់​កំលុង​​ពេល​ក្រុមលោកគ្រូបង្វឹក Didider Deschamp ឈ្នះការប្រកួត World Cup ឆ្នាំ ២០១៨ របស់ពួកគេ​នោះទេ។ អតីតអ្នកចាំទីដៃទី១រូបនេះក៏ធ្លាប់បានជួយ PSG លើកពាន Ligue-១ និងកាលពី​រដូវ​កាលមុនបានជួ​យក្លឹប Real Madrid លើកពាន La Liga ផងដែរ៕

     

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts