• ខ្សែបម្រើ Man Utd ម្នាក់ត្រៀមចាកចេញពីក្លឹបក្រោយមិនជាប់ជម្រើសដំបូង
    បាល់ទាត់អន្តរជាតិ 1 month ago 3152 Views

    បរទេស៖ កីឡាករ Andreas Pereira កំពុងត្រៀមចាកចេញពីក្លឹបមុនរដូវកាលថ្មី២០២០-២០២១ចាប់ផ្តើម ក្រោយមិន​ជាប់​ឈ្មោះលេងក្នុងជម្រើសដំបូងសម្រាប់របស់គ្រូបង្វឹកលោក Ole Gunnar SolskjaerAndreas Pereira in talks to secure move away from United

    កីឡាករសញ្ជាតិ​ប្រេស៊ីល​រូបនេះ​បានបង្ហាញខ្លួនចូលលេងជាទៀងទាត់រហូតពាក់កណ្តាលរដូវកាល ក៏ប៉ុន្តែការមកដល់របស់ Bruno Fernandes និង Paul Pogba នាំអោយឪកាសបង្ហាញខ្លួនរបស់កីឡាករវ័យ២៤ឆ្នាំរូបនេះហាក់  មានកំរិត។ ខ្សែបម្រើដើមកំណើតបែលហ្សិក​រូបនេះ​បង្ហាញខ្លួនបានតែ ២ លើកប៉ុណ្ណោះនៅ Premier League ចាប់តាំងពី​ការប្រកួតចាប់ផ្តើមឡើងវិញក្រោយផ្អាកដោយសារមេរោគកូវីត-១៩ ដោយចូលលេងបានតែ ២៦ នាទីប៉ុណ្ណោះ​ក្នុងការប្រកួត Europa League ទល់នឹង LASK

    Bruno Fernandes and Paul Pogba- Manchester United's Renaissance Men
    ដូច្នេះហើយអតីតកីឡាករ PSV បានត្រៀមខ្លួនចាកចេញពីទឹកដី ​Old Trafford ទោះបីជាអ្នកចាត់ការសញ្ជាតិ​ន័រ​វេ​លោក Solskjaer បានព្យាយាមបញ្ចុះបញ្ចូល និងធានាដល់រូបគេ ថានៅតែអាចប្រជែងយកតំណែងក្នុង​ជម្រើស​​​ដំបូងក្នុងក្រុមវិញនៅពេលខាងមុខយ៉ាងណាក៏ដោយ៕

     

    ប្រភពព័ត៍មាន៖ Metro

  • Loading...
  • Recent Posts