• Napoli ត្រៀមចុះកិច្ចសន្យាយកខ្សែការពាររបស់ Lille ម្នាក់ ដើម្បីយកមកជំនួសកន្លែង Koulibaly
    បាល់ទាត់អន្តរជាតិ 1 month ago 815 Views

    បរទេស៖ ក្លិប Napoli កំពុងស្ថិតយ៉ាងប្រកៀក​ក្នុងការចុះហត្ថលេខាផ្ទេរយកលើខ្សែការពារ​កណ្តាលរ Gabriel Magalhaes ពីក្លឹប Lille នៅលីកកំពូលបារាំង Ligue-1។ កីឡាករអន្តរជាតិប្រេស៊ីលវ័យ​២២ឆ្នាំបាន​អភិវឌ្ឍ​ទម្រង់​លេងក្នុងនាម​ខ្សែ​ការពារដ៏ប៉ិនប្រសប់ម្នាក់នៅលីកកំពូលអឺរ៉ុបស្របពេលមានក្លឹបយក្សនៅ Premier League គឺ Manchester United និង Arsenal មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយករូបគេមករួមក្រុមផងដែរ។

    Arsenal transfer target Gabriel left out of Lille squad for ...
    ទោះយ៉ាងណាប្រភពពី Manchester Evening News បានចុះផ្សាយថា Napoli បានមានប្រៀបលើការ​ប្រជែង​នេះ​បន្ទាប់ពីចរចារគ្នាត្រូវលើលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីនាំយកកីឡាករវ័យ ២២ ឆ្នាំរូបនេះមក​រួមក្រុម​ក្នុង​តម្លៃ​២២​លានផោន។ ដូច្នេះប្រសិនជាការផ្ទេរនេះកើតមានឡើងដូចការគ្រោងទុក នោះ Napoli នឹងមានឆន្ទៈ ដាក់លក់ខ្សែការពារឆ្នើម Kalidou Koulibaly  ទៅកាន់ក្លឹបធំៗនៅអឺរ៉ុបជាពិសេសគឺក្លឹបរួមទីក្រុង Man United និង Man City ដែល​ធ្លាប់​បង្ហាញការចាប់អារម្មណ៏ចង់បានកីឡាករអន្តរជាតិសេណេហ្គាល់ដើមកំណើតបារាំងរូបនេះមក រួមក្រុមនោះ។

    Transfer Talk podcast: Should Man City target Kalidou Koulibaly ...
    ទោះយ៉ាងណា Koulibaly គឺជាជម្រើសមួយដែលមានតម្លៃថ្លៃជាង Gabriel ខណៈ Napoli អាចនិងបញ្ចុះតម្លៃ ពី ៩០ លានផោនមកនៅត្រឹម ៧០ លានផោនក៏នៅតែជាតម្លៃមួយដែលក្លឹបធំៗនៅស្ទាក់ស្ទើរនិងហ៊ានចំណាយ​លុយ​ធំ​ព្រោះតែបញ្ហាវិបត្តិហិរញ្ញវត្តុដោយសាការរីករាលដាលនៃមេរោគកូវីត-១៩៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts