• Real Madrid ពន្យល់ពីមូលហេតុដែលពួកគេបដិសេធសំណើររបស់ Bayern លើខ្សែប្រយុទ្ធវ័យក្មេង Kubo
    បាល់ទាត់អន្តរជាតិ 2 months ago 443 Views

    បរទេស៖ បើតាមកាសែត AS របស់អេស៉្បាញបានឲ្យដឹងថាក្លិប Real Madrid បានធ្វើការបដិសេធលើសំណើរបស់ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich ដែលចង់បានកីឡាករវ័យក្មេងជម្រើសជប៉ុន Takefusa Kubo ទៅរួមក្រុមក្នុងកិច្ចសន្យាខ្ចីជើងនៅរដូវកាលក្រោយ ។

    How does Kubo fit at Villarreal? - Villarreal USA

    គួរឲ្យដឹងដែរថាកីឡាករវ័យ១៩ឆ្នាំ ត្រូវបានលោក Zinedine Zidane ឲ្យក្លិប Mallorca ខ្ចីជើងនៅក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនសរុបបាន៣៥ប្រកួត។ ជាមួយគ្នានេះក្លិប Real Madrid នៅតែមានគម្រោងឲ្យក្លិបនៅ La Liga បន្តខ្ចីជើងកីឡាករ Kubo នៅរដូវកាលក្រោយទៀត ដើម្បីពង្រឹងសមត្ថភាពឲ្យបានខ្លាំងជាងនេះ។

    Real Madrid - Takefusa Kubo va être prêté un an à Villarreal

    យ៉ាងណាមិញក្លិបម្ចាស់ជើងឯក Bundesliga ក៏មានបំណងចង់ខ្ចីជើង Kubo ទៅរួមក្រុមនៅរដូវកាលក្រោយផងដែរ ប៉ុន្តែត្រូវ Real Madrid បដិសេធដោយលោក Zidane ចង់ឲ្យកីឡាកររូបនេះពង្រឹងសមត្ថភាពបន្ថែមតែនៅក្នុងលីគកំពូល La Liga ប៉ុណ្ណោះ។ ក្នុងនោះដែរក្លិប Villarreal និង Granada កំពុងតែធ្វើការចរចាខ្ចីជើង Kubo បន្តពីក្លិប Mallorca នៅរដូវកាលក្រោយ៕​

     

    Credit: Khmerload

    ប្រភព​​​៖ Sportsmole

  • Loading...
  • Recent Posts