ប្រទេសអុីតាលី៖ ក្រុមជើងឯករង Juventus បានរងបរាជ័យក្នុងផ្ទះលើកដំបូងនៅក្របខណ្ឌ SerieA និងជាលើកដំបូងក្នុង ៤០ ប្រកួតចុងក្រោយក្រោមថ្ចីជើងក្រុមភ្ញៀវ Roma ខណៈដែលពួកគេបញ្ចប់រដូវកាលត្រឹមគម្លាត ១ពិន្ទុលើក្រុម Inter Milan ដែលផ្តួលAtlantaដូចគ្នា ផងដែរនោះ។ Juventus បានឈ្នះជើងឯកលីកកំពូលអ៊ីតាលី៩ ឆ្នាំជាប់ៗគ្នា ក៏ប៉ុន្តែ ទទួលបានជ័យជំនះតែ២ ប្រកួតប៉ុណ្ណោះក្នុង ៨ ប្រកួតចុងក្រោយរបស់ពួកគេ។
Gonzalo Higuain បានជួយឱ្យក្រុមលោក Maurizio Sarri នាំមុខមុននៅនាទីទី៥ប៉ុន្តែ Nikola Kalinicជាអ្នកតែតវាយបកតាមស្មើ នៅ១៨នាទីក្រោយមកមុនពេល Diego Perotti ស៊ុតបាល់បញ្ចូលទីពីរគ្រាប់(១គ្រាប់ជាបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៤៤មុនបញ្ចប់ការប្រកួតតង់ទី១) និងបន្ថែម១គ្រាប់ទៀតនៅនាទីទី៥២ក្នុងការប្រកួតដើមតង់ទី២ ដើម្បីផ្តល់ឱ្យពួកគេនូវជ័យជម្នះក្រៅទឹកដីលើក្រុមជើងឯកនាសប្តាហ៏ទី៣៨នេះ។
ការប្រកួតគូសំខាន់មួយទៀត ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអ៊ែត Zlatan Ibrahimovic ដែលមានវ័យ ៣៨ ឆ្នាំបានក្លាយជាកីឡាករចំណាស់ជាងគេដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១០ គ្រាប់ក្នុងមួយរដូវកាលនៃក្របខ័ណ្ឌ Serie A ខណៈ AC Milan បានបំបាក់ Cagliari ៣ទល់និង០ផងដែរ ៕
ប្រភពព័ត៍មាន៖ BBC
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus