• Banner Banner Banner Banner Banner Banner
  • លោក Sarri ភ្លក្សរសជាតិឈ្នះពានជាលើកដំបូងជាមួយ Juventus ក្រោយជួបរដូវកាលដ៏លំបាក
    បាល់ទាត់អន្តរជាតិ 2 years ago 349 Views

    អង់គ្លេស៖ លោក Maurizio Sarri បាន​ចាត់​ទុក​ការ​ឈ្នះ​ពាន​ក្រប​ខ័ឍណ្ឌលីក​ជាលើក​ទី​១​របស់​លោក ជាមួយ​នឹងក្រុម Juventus «ដូច​ជា​ការភក្សរសជាតិ​បង្អែមអ៊ី​ចឹង» ក្រោយពី​គ្រូបង្វឹក​ជើង​ចាស់​រូបនេះបាន​ជួបរដូវ​​កាល​ដ៏លំបាកមួយ ក៏ដូច​ជា​ការ​ស៊ូទ្រាំ​នឹង​ការ​ផ្អាក​អស់រយៈពេល​៣​ខែ ដោយសារតែ​វីរុសកូរ៉ូ​ណា​។

    ក្រោយពី​ក្រុម Juventus បាន​បំពេញ​ការ​ឈ្នះពាន​ក្រប​ខ័ណ្ឌលីក​ជាលើក​ទី​៩​ជាប់​ៗ​​គ្នា​របស់​ពួកគេ​កាលពីថ្ងៃ​អាទិត្យ លោក Sarri បាន​ប្រាប់​អ្នក​យក​ព័ត៌​មានថា៖ «ខ្ញុំ​បាន​ប្រាប់​កីឡាករ​ថា ប្រសិន​បើ​អ្នក​ចង់​ឈ្នះ​​ជាមួយ​នឹង​ខ្ញុំ ដែលមិនធ្លាប់​បាន​ឈ្នះ​អ្វី​សោះ មូល​ហេតុ​គឺ​ដោយ​​សារ​តែ​អ្នក​ទាំងអស់គ្នា​ខ្លាំង​»​។ កីឡាករ Cristiano Ronaldo និង Federico Bernardeschi បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា​នៅ​តង់នីមួយ​ៗ ខណៈ​ដែលក្រុម Juventus បាន​​ផ្តួលក្រុម Sampdoria ក្នុងលទ្ធ​ផល ២-០ ដើម្បី​នាំមុខ​៧ពិន្ទុ​ដាច់​លើក្រុម​ឈរលេខ​២ Inter Milan និង​ដើម្បី​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Serie A ជាលើក​ទី​៣៦ ខណៈ​ដែល​​នៅ​សល់​ការ​ប្រកួត​២លើក​ទៀត​។

    ពាន​រង្វាន់​នេះ គឺ​ជា​ពាន​ជាលើក​ទី​១​របស់លោក Sarri វ័យ​៦១​ឆ្នាំ ខណៈ​ដែល Juventus បាន​បន្ត​ការ​ឈ្នះពាន​ជាប់​ៗ​គ្នា បើ​គិត​ចាប់​តាំងពី​ឆ្នាំ​២០១២​។ លោក Sarri ដែល​ពាន​​កាលពីមុន​របស់​លោក​គឺ​ពាន Europa League ជាមួយ​​នឹងក្រុម Chelsea នោះ បាន​បន្ថែមទៀត​ថា៖ «នេះ​គឺ​ជា​រស​ជាតិដ៏ផ្អែម​។ ការ​ឈ្នះ​ពាន​ពិត​ជាលំបាក ហើយ​ក្លិប​នេះ បាន​ឈ្នះ​ពាន​ជាច្រើន​ឆ្នាំ​មក​ហើយ​»​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts