• Banner Banner Banner Banner Banner Banner
  • លោក Andrea Radrizzani បានដាក់គោលដៅនាំយកខ្សែប្រយុទ្ធកំពូល២រូប បន្ទាប់ពី Leeds United ឡើងមកកាន់ Premier Leauge វិញ
    បាល់ទាត់អន្តរជាតិ 2 years ago 505 Views

    អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្លិប Leeds United បានដាក់គោលដៅតាមប្រមាញ់យកខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម Paris Saint-Germain និងអតីតមិត្តរួមក្រុមរបស់គេ Zlatan Ibrahimovic ដើម្បីមកពង្រឹងក្រុមត្រៀមតតាំងជាមួយក្រុផ្សេងៗទៀត នៅក្របខណ្ឌ Premier League រដូវកាលក្រោយ។

    Ibrahimovic only hated a few team-mates, Cavani is one of them ...

    ​ជាមួយគ្នានេះ ប្រធានក្លិប Leeds លោក Andrea Radrizzani បានបង្ហើបថា ក្លិបរបស់លោក បានកំណត់គោលដៅទៅលើ Zlatan ជាយូរណាស់មកហើយ ដោយធ្លាប់ធ្វើការចរចាផ្ទេរយកខ្សែប្រយុទ្ធចាស់វស្សារូបនេះ តាំងពីខែមករាមកម្ល៉េះ។

    ទាក់ទិនទៅនឹងរឿងនេះ លោក Andrea បាននិយាយប្រាប់កាសែត Sky Sports Italia លម្អិតយ៉ាងដូច្នេះថា៖

    កុងត្រារបស់ Zlatan និង AC Milan នឹងផុតកំណត់នាដំណាច់ខែក្រោយនេះ ខណៈកីឡាកររូបនេះ មានដំណឹងលេចឮមកថា គ្រោងត្រឡប់ទៅលេងនៅប្រទេសស៊ុយអែតវិញ​ដែលជាដែនដីកំណើតរបស់គេ ឬក៏អាចចូលនិវត្តន៍តែម្ដង។

    Ibrahimovic is not a player for the Europa League!' - Zlatan ...

    ជាមួយគ្នានេះ ប្រសិនបើបរាជ័យយក Zlatan ម្ដងទៀត លោក Andrea នៅមានគោលដៅ១រូបទៀត គឺកីឡាករ Cavani ដែលកំពុងជិតផុតកុងត្រាជាមួយនឹងក្រុម PSG ដូចគ្នា ប៉ុន្តែលោកមិនទាន់បានធ្វើការចរចាជាមួយនឹងជើងស៊ុតវ័យ៣៣ឆ្នាំរូបនេះ នៅឡើយទេ។

    លោក Andrea Radrizzani 
    2020 transfers, Edinson Cavani to AS Roma: Uruguayan studies ...

    គួរឲ្យដឹងដែរថា Cavani ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ប្រចាំក្លិប PSG ពោលរយៈពេល៧ឆ្នាំជាមួយនឹងក្លិបយក្សបារាំង គេស៊ុតបញ្ចូលទីបានរហូតដល់២០០គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៣០១ប្រកួត៕

    Credit: Khmerload

    ប្រភព​​​៖ The Sun

  • Loading...
  • Recent Posts