• កម្ពុជា​កំពុង​សុំ​ដាក់​ គុន​ល្បុក្កតោ​ ចូល​ជា​បេតិកភណ្ឌ​អរូបី​ពិភពលោក​
    កីឡាផ្សេងៗ 2 weeks ago 25 Views

    អនុប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​ ថា​ឥលូវ​សហព័ន្ធ​ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​កំពុង​ដំណើរ​ការ​ដាក់​ឯកសារ​ផ្សេងៗ​តាម​លំដាប់លំដោយ​ដើម្បី​សុំ​ដាក់​បញ្ចូល​គុន​ល្បុក្កតោ​របស់​ខ្មែរ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ នៃ​មនុស្សជាតិ ​នៅ​អង្គការ​យូនីស្កូ ។​

    ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​អនុប្រធាន​សហព័ន្ធ​ល្បុក្កតោ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​នេះ​កម្ពុជា​បាន​ដាក់​ឯកសារ​ និង​កែ​តម្រូវ​ជា​បន្តបន្ទាប់​ហើយ​ទៅ​អង្គការ​យូនីស្កូ​ ស្ដី​អំពី​ការ​សុំ​ដាក់​បញ្ចូល​ក្បាច់​គុន​ល្បក្កតោ​ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ នៃ​មនុស្សជាតិ។​ ការ​កែលំអ​លើក​ចុង​ក្រោយ​នេះ​គណៈកម្មការ​ជាតិ​អូឡាំពិក​ ជា​មួយ​សហព័ន្ធ​ផ្ទាល់​ និង​ក្រសួង​វប្បធម៌​បាន​ធ្វើ​ឲ្យ​រឹតតែមានគុណ​តម្លៃ​នៃ​ឯកសារ​ ឬ​ឲ្យ​មាន​ភាព​វិជ្ជមាន​ មាន​ន័យ​ថា​ដាក់​ទៅ​ឲ្យ​ជាប់​ក្នុង​ការ​ស្នើសុំ​នោះ។​

    អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ជំហាន​បន្ទាប់​ទៀត​នេះ​នៅ​មាន​កិច្ចការ​ធំ​ដែល​ត្រូវ​ធ្វើ​ទៀត​ គឺ​កម្ពុជា​ត្រូវ​ចាំ​អ៊ុត​លទ្ធផល​នៅ​ខែ​៩​ ឆ្នាំ​២០២០​ មាន​កម្រិត​ពិន្ទុ​ដល់​កម្រិត​ណា​ និង​មាន​ភាព​វិជ្ជមាន​ដល់​ការ​ប្រកាស​លទ្ធផល​ចុង​ក្រោយ​នៅ​ខែ១១​ ចុង​ឆ្នាំ​នេះ​ដែរ ឬ​ទេ។​ មួយ​វិញ​ទៀត​នឹង​ត្រៀម​ស្នើសុំ​រៀបចំ​ធ្វើ​ពិធី​ផ្សេងៗ​ប្រសិន​ជា​ជាប់​ និង​ការ​ឆ្លើយតប​ណា​មួយ​នៅ​ដែល​មិន​ជាប់​ផង​ដែរ។​

    បញ្ជាក់​ដែរ​ថា​ អង្គការ​យូនីស្ដូ​ នឹង​ផ្ដល់​ដំណឹង​ជូន​កម្ពុជា ​វគ្គដំបូងនៅ ​ខែ​៩​ ឆ្នាំ​២០២០​ ហើយ​ប្រកាស​លទ្ធផល​ចុង​ក្រោយ​​ជាប់​ ឬ​មិន​ជាប់ ​នៅ​ខែ​១១​ ចុង​ឆ្នាំ​នេះ​បន្ត​ទៀត។​ ការ​លើក​ឡើង​របស់​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ទាំង​នេះ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ប្រជុំ​បូកសរុប​ការងារ​ និង​លើក​ទិសដៅ​ថ្មី​ឆ្នាំ​២០២០​ កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​ ទី៩​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នេះ​នៅ​ឯ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​(NOCC)៕​

    Sabay

  • Loading...
  • Recent Posts