• លោក ជីង ចក់ នាំយកសម្ភារៈកីឡា និង ថវិកាមួយចំនួន ជូនដល់ប្អូនៗនៅអង្គការ OM
    កីឡាផ្សេងៗ 3 weeks ago 5 Views

    ភ្នំពេញ៖អ្នក អធ្បាធិបាយបាល់ទាត់ដ៏ល្បីល្បាញនៅលើបណ្តាញសង្គមហ្វេសប៊ុក និង App We Are Soccer លោក ជីង ចក់ បានពាំនាំនូវសម្ភារៈកីឡា និងថវិកាមួយចំនួនជូនដល់ ប្អូនៗដែលចូលចិត្តលេងកីឡា តែគ្មានលទ្ធភាព ដែលកំពុងរស់នៅអង្គការ OM ស្ថិតក្នុង សង្កាត់និរោជ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​

    ដោយមើលឃើញពីចំណុចខ្វះខាត និង ប្អូនចង់លេងកីឡាបាល់ទាត់តែមិនមានលទ្ធភាព ដោយខ្វះខាតនូវសម្ភារៈលេង ផងនោះ លោក ជីង ចក់ ដែលជាអ្នកស្នេហាវិស័យបាល់ទាត់ ដែលគេស្គាលយ៉ាងច្បាស់ថា ជាកំពូល​អ្នកអធ្យាធិបាយ បាល់ទាត់នៅលើបណ្តាញសង្គម និង App ផ្សាយបាល់ទាត់ខាងលើ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ​។​

    លោក ជីង ចក់ បានថ្លែងប្រាប់បណ្តាញយកព័ត៌មានរបស់ OBN Asia នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០២០ ឲ្យដឹងថា ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានឈានជើង​ចូលមាត់ទ្វារនៃ អង្គការ OM ដោយមានក្មេងជាច្រើនចូលចិត្តលេងបាល់ទាត់ ។ លោកថា ដោយទទួលបានដំណឹងពីប្អូនៗ នៅអង្គការនេះចូលចិត្តលេងបាល់ទាត់ តែគ្មានលទ្ធភាពទិញសម្ភារៈ លេងបាល់ ទាត់ ដោយបានស្នើមកកាន់រូបខ្ញុំផ្ទាល់ ទើបខ្ញុំ សម្រេច នាំយក ឈុតកីឡារ 30ឈុត បាល់5គ្រាប់ ស្រោមដៃអ្នកចាំទី1គូរ កែវ ទឹក 12Hbet ចំនួន ១០កែវ ថវិកា100$ ដល់អង្គការ OM តែម្តង​។

    លោកជីង ចក់ បានបន្តថា ការជួយនេះធ្វើឡើងតាមលទ្ធភាពទេ ហើយលោកពិតជាចង់ឃើញប្អូនៗទាំងនេះ ក្លាយជាកីឡាករតំណាងជាតិ លេងលើឆាកអន្តរជាតិ ដែលជាការចូលរួម លើកតំកើងកីឡាជាតិផងដែរ ៕

  • Loading...
  • Recent Posts