• ទីបំផុត! ខ្សែប្រយុទ្ធ Sheffield United ម្នាក់ត្រូវផាកពិន័យនិងហាមមិនអោយបើកបរ ១៦ខែ
    បាល់ទាត់អន្តរជាតិ 4 weeks ago 5 Views

    កីឡាករ Oli Mcburnie របស់ក្រុម Sheffield United កំពុងលេងនៅក្របខណ្ឌលីកកំពូលអង់គ្លេស បាន​ទទួលរងការផាកពិន័យជាប្រាក់ចំនួន ២៨.៥០០ ផោន ពីបទបើកបររថយន្តផ្ទាល់​ខ្លួនប្រភេទ​អូឌី​ក្នុង​ស្ថាន​ភាពស្រវឹង និង ហួសល្បឿនដែលច្បាប់បានកំនត់។

    Oli McBurnie fined for drink-driving at 'idiotic' speed | Football ...

    ហេតុការណ៏នេះបានកើតមានឡើងកាលពី​៩ខែមុនមកម្លេះ ពោលគឺក្រោយពីប៉ូលីសបាន​ឃាត់ខ្លួន Mccburnie នៅក្បែរផ្ទះរបស់គេមា​នតំបន់ហ្គាហ្វត​នាទីក្រុង Leeds នៅម៉ោង ០១ និង ១៦ នាទី​រំលងអធ្រាតឈានចូលថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០១៩ ក្រោយពិនិត្យឃើញរូបគ មានផ្ទុកអាល់​កុល​ប្រមាណ ៥៣ មីក្រូក្រាមក្នុង១០០មីលីលីត្រខ្យល់ ខណៈច្បាប់កំនត់ត្រឹមតែ៣០មីក្រូក្រាមប៉ុណ្ណោះ។

    Sheffield United striker Oli McBurnie charged with drink-driving ...

    ក្រោយរងការផាកពិន័យខ្សែប្រយុទ្ធសញ្ជាតិស្កុតឡេនវ័យ ២៤ ឆ្នាំមានប្រាក់ចំណូល​២០,០០០០​ផោន​/​សប្តាហ៏រូបនេះក៏ត្រូវ បានហាមឃាត់មិនឱ្យ​បើកបររថយន្តរយៈពេល ១៦ ខែ​ផងដែរ។ប៉ុន្តែការដកសិទ្ធិ ១៦ ខែនឹងត្រូវបន្ថយមកនៅត្រឹមមួយ​ឆ្នាំ(១២ខែ)ប្រសិនរូបគេអាចបំពេញកាតព្វកិច្ចអនុវត្ត និង ស្តារ​កាយនីតិសម្បទា​របស់ខ្លួក្នុងនាមជាអ្នកបើកបរគោរពច្បាប់​បានចប់ស​ព្វ​គ្រប់​នោះ។

     

    ប្រភព៖ bbc

  • Loading...
  • Recent Posts