• Fulham បន្តក្តីសង្ឃឹមវិលត្រលប់មក Premier League វិញក្រោយផ្តួល Cardiff
    បាល់ទាត់អន្តរជាតិ 4 weeks ago 6 Views

    ក្លឹបនៅលីកលំដាប់ទី២ក្របខណ្ឌ Championshipគឺ Fulham បានបន្តរក្សាក្តីសង្ឃឹមរបស់ពួកគេវិលត្រលប់ទៅ​លេង​នៅក្របខណ្ឌលីកកំពូល Premier League អង់គ្លេសជាមួយនឹងជ័យជម្នះ ២ទល់និង០ ក្រោយផ្តួល ​Cardiff ដើម្បីមានឪកាសទៅលេងវគ្គ Play-Off បន្តទៀត។កីឡាករ Aleksandar Mitrovic មាន​ឪកាស​រក​បាន​គ្រាប់ បាល់ពិន័យ នៅតង់ទី ១ នាទីទី ៣៥ មុនពេល Josh Onomah បន្ថែមគ្រាប់បាល់ គ្រាប់ទី២នៅនាទីទី ៦៦ អោយ​ក្រុមម្ចាស់ផ្ទះជាមួយជ័យជំនះនៅសប្តាហ៏។

    Fulham 2-0 Cardiff City: Bluebirds dealt biggest play-off blow yet ...

    សម្រាប់ក្រុមបក្សីខៀវ Cardiff បានចាញ់ការប្រកួត២លើកចុងក្រោយជាប់ៗគ្នា ប៉ុន្តែក្រុមនៅតែបន្តឈរ​នៅ​ចំណាត់ថ្នាក់លេខ៦ លើគូប្រកួតប្រជែងដ៏ជូរចត់ Swansea City ប្រសិនពួកគេអាចផ្តួលក្រុមកំពូល តារាង ​Leeds United នៅថ្ងៃអាទិត្យនេះបាន។សម្រាប់ជ័យជម្នះជាបន្តបន្ទាប់លើកទី ៤ របស់ Fulham បាន ធ្វើឲ្យ​ពួក​គេ​បន្ត​ឈរនៅចំណាត់ថ្នាក់លេខ៣និងដេញតាមពីក្រោយក្រុមលេខ២ West Brom ៤ ពិន្ទុ។

     

    ប្រភព៖ bbc

  • Loading...
  • Recent Posts