• Banner Banner Banner Banner Banner Banner
  • ទីបំផុតភ្នាក់ងារផ្ទាល់ខ្លួនរបស់ខ្សែប្រយុទ្ធ Grealish ឆ្លើយតបនឹងការចង់បានរបស់ Man Utd ហើយ
    បាល់ទាត់អន្តរជាតិ 2 years ago 794 Views

    ភ្នាក់ងារផ្ទាល់របស់កីឡាករ Jack Grealish លោក Jonathan Barnett បានឆ្លើយតបនឹង​បដិសេធ​ពាក្យចចាមអារាមដែលថាប្រធានក្រុមនិងជាកីឡាករឆ្នើមរបស់ក្រុម Aston Villa កំពុងស្ថិតនៅលើ​ផ្លូវចរចារយ៉ាងប្រកៀកផ្លាស់ទៅលេងនៅក្លឹបបិសាចក្រហម Man. United ក្រោយពីលីកកំពូល​អង់គ្លេស​​ដំណើរ​ការប្រកួតឡើងវិញរយៈពេល១ខែចុងក្រោយនេះ។

    លោកBarnettបន្តថាៈកូនក្រុម​របស់​​ខ្លួននៅមិនទាន់សម្រេចចិត្តពីអនាគតនៅទឹកដី Villa  Parkនៅឡើយទេ ខណៈក្លឹបកំពុងឈរនៅ​ចំណាត់​​​ថ្នាក់លេខរៀងទី១៩ និងប្រឈមការធ្លាក់ចេញទៅលេងនៅក្របខណ្ឌ Champion Ship នារដូវ​កាលក្រោយ។

    No way Grealish can fit in with Pogba & Fernandes' - Aston Villa ...

    អ្នកចាត់ការសញ្ជាតិន័រវេលោក Ole Gunnar Solskjaer បានព្យាយាមគៀងគរកីឡាករវ័យក្មេងដ៏មាន ទេពកោសល្យមកកាន់ទឹកដី Old Trafford ចាប់តាំងពីបន្តកុងត្រាថ្មីរយៈពេល ៣ ឆ្នាំនៅខែមីនាឆ្នាំ ២០១៩ រួចមក។

    GW18 Ones to watch: Jack Grealish

    កីឡាករទាំងនោះមានដូចជាៈខ្សែការពារកណ្តាលHarry Maguire,ខ្សែការពារស្តាំ Aaron Wan-Bissaka និងខ្សែបម្រើស្លាប Daniel James សុទ្ធតែត្រូវបានម្ចាស់ជើងឯកPremier League ១៣​សម័យ​នាំយកមករួមក្រុម មុនពេលក្លឹបសម្រេចការផ្ទេរយកខ្សែបម្រើស្លាបស្តាំ Bruno Fernandes ពី Sporting CP ជាកីឡាករចុងក្រោយគេមករួមក្រុម កាលពីខែមករាកន្លងទៅ៕

     

    ប្រភព៖ Goal.com

  • Loading...
  • Recent Posts