ក្រុមសេះបង្កង់ Juventus បានខ្ជះខ្ជាយឱកាសក្នុងការបន្ថែមការនាំមុខដល់ទៅ១០ពិន្ទុ នៅលើកំពូលតារាងនៃ្ករបខ័ណ្ឌ Serie A ខណៈដែលក្រុមម្ចាស់ការពារជើងឯកមួយនេះ បានបោះបង់ការនាំមុខ២គ្រាប់ មុននឹងចាញ់ក្នុងលទ្ធផល ៤-២ នៅលើទឹកដីក្រុម AC Milan ក្រោមជំនួយដ៏ធំពីខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic កាលពីថ្ងៃអង្គារ ក្រោយពីក្រុមឈរលេខ២ Lazio បានរងបរាជ័យនៅលើទឹកដីក្រុម Lecce។
ក្រុមរបស់លោក Maurizio Sarri រកបានគ្រាប់បាល់នាំមុខមុនតាមរយៈគ្រាប់បាល់របស់កីឡាករ Adrien Rabiot និង Cristiano Ronaldo នៅដើមតង់ទី២ ប៉ុន្តែ បន្ទាប់មក បានខ្ជះខ្ជាយគ្រាប់បាល់នាំមុខនោះ ដោយសារតែការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ AC Milan ខណៈដែលខ្សែប្រយុទ្ធ Ibrahimovic បានស៊ុតបាល់បញ្ចូលទី១គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន១គ្រាប់ទៀត។
គ្រូបង្វឹករបស់ក្រុម AC Milan លោក Stefano Pioli ដែលអាចនឹងត្រូវបណ្តេញចេញនៅចុងរដូវកាលនេះ បាននិយាយថា ក្រុមរបស់លោកបានបន្ថែមការជឿជាក់លើការប្រជែងដណ្តើមកៅអីក្នុងក្របខ័ណ្ឌអឺរ៉ុប តាមរយៈការឡើងឈរពីលើក្រុម Roma និង Napoli ក្នុងចំណាត់ថ្នាក់លេខ៥។
Juventus នៅតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការលើកពានជាលើកទី៩ជាប់ៗគ្នា ដោយនាំមុខ៧ពិន្ទុលើក្រុមឈរលេខ២ Lazio ខណៈដែលនៅសល់ការប្រកួត៧លើកទៀត ប៉ុន្តែ គួរតែធ្វើឲ្យការប្រជែងពានបញ្ចប់ស្ទើរតែតាមរយៈការដណ្តើមបានជ័យជម្នះ។ ការរងបរាជ័យនេះ បានធ្វើឲ្យក្រុមយក្សមួយនេះ បានបញ្ចប់ការកត់ត្រាជ័យជម្នះជាប់ៗគ្នាត្រឹមតែ៧លើក ក្នុងក្របខ័ណ្ឌលីក៕
អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស