• Son បានប៉ះទង្គិចគ្នាជាមួយនឹង Lloris អំឡុងពេលប្រកួតជាមួយ Everton
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 7 months ago 125 Views

    អ្នក​ចាំទី Hugo Lloris បាន​បង្កើត​ឲ្យ​សន្តិ​ភាព​វិញ​ហើយ​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ Son Heung-min ក្រោយ​ពី​តារាឆ្នើម​របស់​ក្លិប Tottenham ទាំង​២ បាន​​ឈ្លោះ​ប្រកែកគ្នា​យ៉ាង​ខឹង​សម្បារ អំឡុង​ពេលក្រុម​ខ្លួន​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ១-០ លើក្រុម Everton កាលពីថ្ងៃចន្ទ​។

    Hugo Lloris and Heung-min Son clash indicative of a frustrated and ...

    ស្រប​ពេល​ដែល Son បាន​ដើរ​ទៅកាន់​ច្រក​ទ្វារ​ទៅកាន់​បន្ទប់​ផ្លាស់ប្តូរ​សម្លៀក​បំពាក់ នៅ​ពាក់កណ្តាលតង់ អ្នក​ចាំ​ទី​អន្តរ​ជាតិ​បារាំង Lloris បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​តារាឆ្នើម​អន្តរ​ជាតិ​​កូរ៉េ​ខាង​ត្បូង​រូបនេះ ដោយ​បាន​ស្រែក​ដាក់​រូប​គេ និង​រុញ​ស្មារ​របស់​គេ​។

    Tottenham vs Everton: Hugo Lloris and Son Heung-min separated by ...

     

    Son បាន​បញ្ចេញ​ប្រតិ​កម្ម​វិញ​យ៉ាង​ខឹងសម្បារ ហើយ​កីឡាករ​ទាំង​២​ ត្រូវ​បាន​ព្យា​យាម​បំ​បែក​ចេញពី​គ្នា​ដោយមិត្ត​រួមក្រុម Harry Winks និង Moussa Sissoko ដោយសារ​តែ​បារម្ភខ្លាច​មាន​ជម្លោះ​កាន់​តែ​ធំ​។

    Tottenham stars Lloris and Son clash

    Lloris បាន​ផ្ទុះ​កំហឹង​ដោយ​សារ​តែ​ Son មិន​អាចគ្រប់​គ្រង​បាល់​បាន នៅ​តំបន់​កណ្តាល នៅមុន​ពេល ខ្សែ​ប្រយុទ្ធ Richarlison របស់ក្លិប Everton បាន​ដាក់​សម្ពាធ​ទៅលើ​តំបន់​គ្រោះ​ថ្នាក់​។ Lloris បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា យើង​របូត​ឱកាស​២ ទៅ​៣លើក នៅមុន​ពេល​តង់ទី​១ ដោយ​សារ​តែ​យើង​មិន​បាន​ដាក់​សម្ពាធ ដែល​ធ្វើ​ឲ្យ​ខ្ញុំខឹង​។

    Mourinho delighted by Lloris-Son clash during Tottenham win | 980 CJME

    ប៉ុន្តែ នេះ​ហើយ​គឺ​ជា​បាល់​ទាត់​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Jose Mourinho ដែល​ជា​​អ្នក​ចាត់​ការ​ទូទៅ បាន​ព្យា​យាម​បង្កើត​សន្តិ​ភាព​រវាង​កីឡាករ​ទាំង​២ ដោយមិន​ដាក់​ការ​ស្តី​បន្ទោស​លើ​កីឡាករ​រូបណា​ឡើយ​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts