• ហេតុផលសំខាន់៣យ៉ាងដែល Lionel Messi នឹងនៅ Barcelona បន្តទៀត
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 1 month ago 8 Views

    មជ្ឈដ្ឋានបាល់ទាត់កំពុងមើលឃើញថាកំពូល​ខ្សែប្រយុទ្ធឆ្នើម Lionel Messi មិនសប្បាយចិត្តទៅនឹងបញ្ហាដែល​កំពុងកើតមានឡើងជាមួយក្រុម Barcelona នាពេលបច្ចុប្បន្ននេះទេ។

    Barcelona's hidden strategy to get out of its crisis and convince ...

    មានប្រភពជាច្រើនកាលពីពេលថ្មីៗនេះ​បានចុះ​ផ្សាយ​ថា៖ ម្ចាស់ពានបាល់មាស៦ (Ballon D’or) ៦សម័យ វ័យ៣៣ឆ្នាំរូបនេះនឹងចាកចេញពីក្លឹបនៅពេលកិច្ចសន្យាបច្ចុប្បន្ន​របស់​ខ្លួន​​ឈានដល់ទី​បញ្ចប់​នៅឆ្នាំ ២០២១។ ខាងក្រោមនេះជាហេតុផលសមស្រប៣យ៉ាងដែលអាចធ្វើអោយ Messi អាច​នៅ​លេងបន្ត​ជាមួយ​ក្លឹប​ទៀត។

    ១.គ្រងពានរង្វាន់​ Champion League និងពាន La Liga រដូវកាលនេះ

    អាទិភាពរបស់ Messi ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺការទាមទារយកពានរង្វាន់ក្របខ័ណ្ឌ Champions League។ ប្រសិនបើ Barcelona ទទួលបានជោគជ័យនៅទ្វីបអឺរ៉ុបរឺយ៉ាងហោចណាស់ការពារពានLa Liga នារដូវកាលនេះ​បាន​គាត់​ប្រាកដជា​រីករាយក្នុងការបន្តនៅក្លឹប​លើស​ពីឆ្នាំ ២០២១ដោយគ្មានលក្ខណ្ឌ ។

    With Messi, Barcelona should have won more Champions League titles ...

    Lionel Messi's supporting cast at Barcelona 'doesn't matter' after ...

    ២.ទិញកីឡាករបន្ថែមមកពង្រឹងក្រុម

    ក្រោយផ្តួល Villareal នៅសប្តាហ៏ទី៣៤ដើម្បីកាត់បន្ថយគម្លាតពីក្រុមReal Madrid ក្លឹបក៏នៅតែអាចទទួលការ ប្តេជ្ញា​ចិត្ត​កាន់តែច្រើនពី Messi ប្រសិនក្លឹបនាំយកកកីឡាករឆ្នើមដែលក្នុងនោះមានដូចជាៈ ខ្សែប្រយុទ្ធ Neymar រឺក៏ខ្សែ​ប្រយុទ្ធ​រួមជាតិអាហ្សង់ទីន Lautaro Martinez ដែលជា​គោល​ដៅអាទិភាពរបស់ក្លឹប។ កត្តាទាំងនេះនិងអាចធ្វើអោយក្រុម​មាន​សន្ទុះ ខ្លាំងនិង​មាន​ការ​ប្រកួតប្រជែងនឹងធ្វើឱ្យ Messi មាន​កម្លាំងចិត្តបន្តនៅ Camp Nou ជាច្រើនឆ្នាំទៀត។

    Messi will finish career at Barca says club president ...

    ៣. តែងតាំង Xavi ជាអ្នកចាត់ការថ្មី

    កីឡាករនិងថ្នាក់ដឹកនាំក្លឹបបានសម្តែងអារម្មណ៏មិនសូវសប្បាយចិត្តនោះទេជាមួយការដឹកនាំរបស់គ្រូបង្វឹកលោក Quique Satien ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។បើទោះបីជា Xavi ទើបតែបន្តកិច្ចសន្យាដឹកនាំក្លឹប​នៅលីក​កំពូលកាតា Al-Saad ​ដល់​ឆ្នាំ​២០២១​ទៅហើយក្តី ក៏ទំនាក់ទំនងនិងសក្តានុពលរបស់វីរបុរសក្លឹបរូបនេះ​ជាមូលហេតុ​ដែល​អាច​ជួយអោយ Messi បន្តលេង​នៅក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីទីក្រុងកាតាឡាននៅបន្ទាប់ពីឆ្នាំ ២០២១បន្តទៀត ប្រសិន​ជារូបគេផ្លាស់ប្តូរចិត្តផ្ទេរម​ក​ដឹក​នាំក្លឹបនៅបញ្ចប់រដូវកាលនេះ៕

    Xavi renews Al-Sadd contract for 2020-21 season | Football News ...

     

    ប្រភព៖ givemesport

  • Loading...
  • Recent Posts