• Salah ប្រាប់ពីសំនួរទី១សួរទៅលោក​​ Klopp ពេលឈានជើងដល់ទឹកដី Liverpool ដំបូង
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 1 month ago 8 Views

    Mohamed Salah បានបង្ហើបឱ្យដឹងពីសំណួរទីមួយដែលរូបគេបានសួរទៅកាន់លោក Jurgen Klopp បន្ទាប់ ពីការចុះហត្ថលេខាផ្លាស់ពីក្លឹបAs Roma មកចូលរួមជាមួយក្រុមជាមួយ Liverpool កាលពីរដូវ​ក្តៅឆ្នាំ​២០១៧ក្នុងតម្លៃផ្ទេរ៣៧លានផោន។

    Liverpool star Salah joins Shearer and Cantona in hallowed Premier ...

    កីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះធ្លាប់បរាជ័យក្នុងការរកពិន្ទុនៅឯក្លិបតោខៀវដែលជាហេតុធ្វើឱ្យចិញ្ចើមកើនឡើងជាងនៅពេលដែលហង្សក្រហមលុបចោលតម្លៃកំណត់ត្រាក្លឹបសម្រាប់សេវាកម្មរបស់គាត់។តារាឆ្នើមរបស់ហង្សក្រហមតែធ្លាប់បរាជ័យកំលុងពេលលេងអោយតោខៀវChelseaរូបនេះបានប្រាប់គេហទំព័រ beIN Sports ថា៖ “គាត់បាននិយាយជាមួយខ្ញុំច្រើនហើយ ផែនការអនាគតរបស់គាត់ធ្វើឱ្យខ្ញុំរំភើបខ្លាំងណាស់។ តែផ្ទុយទៅវិញ​សំណួរដំបូងរបស់ខ្ញុំទៅកាន់គាត់គឺ Sadio Mane និងលេងនៅទម្រង់បែបណា? ព្រោះតែខ្ញុំកំពុងតែ​ចូល​លេងទីតាំងតែមួយ?”។ មិនបង្អង់យូរអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានឆ្លើយតបវិញថា៖ “Mane នឹងលេងនៅ​ខាង​ឆ្វេងហើយខ្ញុំនិងលេងនៅខាងស្តាំ”។

    mosalah… hashtag on Twitter

    កីឡាករទាំងពីរបានប្រឈមនិងរឿងរកាំរកូសជាមួយគ្នាបានកើតមានឡើងកាលពីខែកញ្ញា ឆ្នាំមុនបន្ទាប់ពេល Liverpool ផ្តួល Burnley ៣ទល់និង០ ខណៈកីឡាករអន្តរជាតិសេណេហ្គាល់ Mane បាន​ចោតប្រកាន់​Salah​ថាជាកីឡាករអាត្មានិយមមិនចេះបោះបាល់អោយមិត្តភ័ក្របានលេង។ ផ្ទុយទៅវិញកីឡាករអន្តរជាតិអេហ្សីប​Salah បានឈ្នះពានស្បែកជើងមាស២រដូវកាលជាប់គ្នាក្នុងនាមកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅ Premier league មុនពេលជួយក្លឹបឈ្នះពានលីកកំពូលរដូវកាល២០១៩-២០២០ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរយៈ​ពេល​​៣០ឆ្នាំ​​ដោយ​រកបាន១៧គ្រាប់និង Assist ៨គ្រាប់ផងដែរ។

  • Loading...
  • Recent Posts