• Barcelona បន្តក្តីសង្ឃឹមការពារតំណែងជើងឯកក្រោយផ្តួលម្ចាស់ផ្ទះ Villareal
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 1 month ago 11 Views

    Barcelona បានបន្តក្តីសង្ឃឹមនៃការការពារតំណែងជើងឯក La Liga បន្ទាប់ពីពួកគេបានផ្តួល​ក្រុម​ម្ចាស់ផ្ទះ Villarreal  ក្នុងលទ្ធផល៤ទល់និង១។ ក្រុមរបស់គ្រូបង្វឹក Satien មានឪកាសនាំមុខមុន​នៅ​ពេល​ដែលកីឡាករ Pau Torres ធ្វើអោយបាល់ចូលទីខ្លួនឯងក្រោយពីការ បញ្ជូនបាល់របស់ Jordi Alba ប៉ុន្តែ ១១នាទីក្រោយមកកីឡាករ Gerard Moreno បានរក គ្រាប់បាល់បញ្ចូលទីតាមស្មើវិញឲ្យ Villarreal ។

    Barcelona outclass Villarreal after recent disappointments ...

    ខ្សែប្រយុទ្ធជើងចាស់អន្តរជាតិអ៊ុយរូហ្គាយ Luis Suarez មានឪកាសរកបានគ្រាប់បាល់ទី២នាំមុខ យ៉ាង​ល្អមុនពេលខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann ប​ន្ថែមគ្រាប់បាល់ទី៣ ដោយឆ្កឹះ​រំលង​អ្នកចាំទីយ៉ាងស្អាតមុនេពល កីឡាករវ័យក្មេង Ansu Fati រកឃើញគ្រាប់បាល់ទី៤។

    Barcelona outclass Villarreal after recent disappointments; Messi ...

    Barcalona បច្ចុប្បន្នមានគម្លាត ៤ ពិន្ទុនៅពីក្រោយក្រុមប្រជែងពាន Real Madrid ស្របពេល​ការប្រកួតនៅសល់៤ដងទៀតនិងបញ្ចប់រដូវកាល ខណៈ ក្លឹប សង្ឃឹមថាបើ Real Madridចាញ់តែ២ ដងជាប់គ្នា នោះក្លឹបអ្នកមានបុណ្យសង្ឃឹមរក្សាតំណែង La Liga របស់​ខ្លួនបាន។ Villarreal បានឈ្នះ ៥ ប្រកួតនិងស្មើមួយប្រកួតព្រមជាមួយ​ការបរាជ័យ​លើកនេះ​ក្រោយ​ពីលីក​កំពូល La Liga ចាប់​ផ្តើមឡើងវិញ។

  • Loading...
  • Recent Posts