• David Moyes ទទូចអោយកីឡាករប្រឹងប្រែងលេងដើម្បីបន្តជិវិតរស់នៅ Premier League
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 1 month ago 6 Views

    គ្រូបង្វឹកក្រុម West Ham លោក David Moyes បានក្រើនរំលឹក កីឡាកររបស់ខ្លួនថា ពួកគេ​ត្រូវតែ​ធ្វើ​យ៉ាងណាតស៊ូ ប្រយុទ្ធគ្រប់បែបយ៉ាងរហូតដល់ដល់លំដំណាក់កាលចុងក្រោយនៃរដូវកាល​នេះដើម្បី​រក្សា​ជីវិតរស់ ដើម្បីបាននៅលេងក្របខណ្ឌ  Premier League រដូវកាលថ្មីគី២០២០-២០២១បន្តទៀត។

    David Moyes says West Ham are ready to fight for survival until ...

    ក្រុមញញួរធំ សន្សំបាន១ពិន្ទុបន្ថែមទៀត របស់ពួកគេកាលពីថ្ងៃអាទិត្យដែលជាលទ្ធផលក្រុមមិន​សូវជាចង់​បាន​ក្រោយ​ពីម្ចាស់ផ្ទះសារិកាព្រៃកវាយបកតាមស្មើក្នុងលទ្ធផល ២ទល់និង២ នៅកីឡាដ្ឋាន St.James Park កាលពី​ថ្ងៃអាទិត្យ​ទោះបីពួក​គេបាន​នាំមុខ​ក្នុង​លទ្ធផល ២ទល់និង១យ៉ាងណាក៏ដោយ។

    David Moyes: We're picking up points but must tighten up | West ...

    គួរបញ្ជាក់ថា West Ham ទើបតែផ្តួលក្រុមជើងខ្លាំង Chelsea កាលពីបួនថ្ងៃមុនជួបNewcastleខណៈនៅសល់ ៥ ប្រកួត​ទៀតនិងបញ្ចប់រដូវកាល ហើយក្រុមកំពុងឈរនៅចំណាត់ថ្នាក់ទី១៦ ហើយក្រុមមានគម្លាត ៤ ពិន្ទុ ពី​តំបន់កាត់ចោល ស្របពេលលោក David Moyes ជឿជាក់ថាក្លឹបនិងអាចបន្តលេងនៅក្របខណ្ឌ Premier League ១រដូវកាលទៀត។

     

    ប្រភព៖ bbc

  • Loading...
  • Recent Posts