• ក្លឹប Dortmund កំពុងតែខិតជិតក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេងជញ្ជាតិអង់គ្លេសម្នាក់
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 1 month ago 8 Views

    អាល្លីម៉ង់៖ ក្លឹប Dortmund ខិតកាន់តែកៀកក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើវ័យជំទង់ Jude Bellingham ពីក្រុម​នៅ​លីក​លំដាប់ទី២​អង់គ្លេសគឺ​ Birmingham City ក្នុងកិច្ចសន្យារយៈពេលវែងមួយ​ដែលមិនទាន់​បង្ហើប​ប្រាប់​អោយ​ដឹងជាផ្លូវការណ៏នៅឡើយ។

    Dortmund think they've beaten Man Utd to Jude Bellingham transfer ...

    កាលពីខែសីហា Bellingham បានបំបែកឯត​ទគ្គកម្មរបស់អតីតខ្សែប្រយុទ្ធអង់គ្លេស Trevor Francis ក្នុង​នាមជាកីឡាករក្មេងជាងគេរបស់ Birmingham នៅពេលដែលគាត់បង្ហាញខ្លួនឈុតធំសម្រាប់​ជម្រើសដំបូង​នៅ​ក្នុង​​ក្រុមពេលមានវ័យទើបតែ ១៦ ឆ្នាំនិង ៣៨ ថ្ងៃ។

    Borussia Dortmund add young-gun Jude Bellingham to title bid ...

    ទោះយ៉ាងណាភាគីទាំងសងខាងសង្ឃឹមថានិងឈានដល់ការចុះ កិច្ចសន្យា រយៈពេល៥ ឆ្នាំនិងតម្លៃខ្លួន ផ្ទេ​រ​ប្រមាណ ២០ លានផោនសម្រាប់ Bellingham ដែលបច្ចុប្បន្នមានអាយុ ១៧ ឆ្នាំដើម្បីនាំយករូបគេ​ទៅ​លេង​នៅលីកកំពូលអាឡឺម៉ង់Bundesliga ។

    Jude Bellingham's 'move to Borussia Dortmund is completed as ...

    Bellingham បានក្លាយជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យនិងគួរជាទីចាប់ ចាប់អារម្មណ៍​បំផុតពីសំណាក់​ក្លឹបធំៗនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះស្របពេលបិសាចក្រហម Man Utd បានបើកការចរចារចុះហត្ថលេខា និង បានផ្តល់ជាសំណើរនូវកន្លែង​ហ្វឹកហាត់របស់ពួកគេនិងការណែនាំទៅកាន់កំពូលគ្រូបង្វឹកលោក Sir Alex Ferguson​ពិចារណានិងផ្តល់ជាយោបល់លើករណីនេះផងដែរ ។

     

    ប្រភព៖ BBC

  • Loading...
  • Recent Posts